ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងកំពង់ឆ្នាំង រួមទាំងអាជ្ញាធរខេត្ត នាំយកនូវទេយ្យទានប្រគេនដល់ព្រះសង្ឃចំនួន១០វត្ត នៅទូទាំងក្រុងកំពង់ឆ្នាំង
April 11, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង ៖ ទេយ្យទាន មានអង្ករ ភេសជ្ជៈ និងបច្ច័យ ដែលកើតឡើងពីសទ្ធាជ្រះថ្លារបស់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងកំពង់ឆ្នាំង រួមនិងក្រុមការងារ បាននាំយកទៅប្រគេនដល់ព្រះសង្ឃដែលនិមន្តមកពីវត្តចំនួន១០នៅក្នុងក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នៅវត្តអារញ្ញិការ៉ាម។

អញ្ជើញចូលរួមជាមួយលោកជំទាវ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានលោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង និងមន្ត្រីក្រុមការងារជាច្រើនរូបទៀត។

ទេយ្យទានដែលបានប្រគេនដល់ព្រះសង្ឃនាពេលនេះ ក្នុង១វត្តមាន អង្ករ១០០គីឡូក្រាម ទឹកសុទ្ធ២កេស ទឹកក្រូច២កេស ទឹកត្រី និងទឹកស៊ីអ៊ីវ២កេស មី២កេស និង បច្ច័យចំនួន៥០ម៉ឺនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ