អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​តាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង(Zoom)​ ដើម្បីផ្សព្វផ្សាយ ណែនាំពី​វិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
April 10, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នៅរសៀល​ថ្ងៃសៅរ៍​ ទី១០ ខែមេសា​ ឆ្នាំ២០២១នេះ ឯកឧត្ដម​ ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់តាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង(Zoom) ជាមួយថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្ទីរ​ អង្គភាព​ ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ ដើម្បីផ្សព្វផ្សាយ ណែនាំពី​វិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ។

ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ដោយឡែក ចំពោះវត្តមានរបស់កងកម្លាំងទាំងបីឈរជើងក្នុងខេត្ត រដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងឃុំ សង្កាត់មួយចំនួន គឺមិនត្រូវបានអញ្ជើញចូលរួមដោយផ្ទាល់ទេ គឺចូលរួមក្នុងតាមប្រព័ន្ធអេឡិចត្រូនិច(zoom)តាមអង្គភាពសាម៉ី៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ