អភិបាលខេត្តមណ្ឌលគិរី អញ្ជើញទទួលអំណោយជាទឹកបរិសុទ្ធពីក្រុមការងារថ្នាក់ខេត្តចុះជួយក្រុងសែនមនោរម្យ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្ត
April 09, 2021 អ្នកទស្សនា :

មណ្ឌលគិរី៖ ដោយមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ លោក សាយ ម៉េងគីម អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងាររថ្នាក់ខេត្ត ចុះជួយក្រុងសែនមនោរម្យ និងសហការី បានប្រគល់អំណោយជាទឹកបរិសុទ្ធចំនួន ២៥០កេស ផ្តល់ជូនឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី សម្រាប់ចាត់ចែង និងប្រើប្រាស់ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តលើកទី២ ដែលប្រព្រឹត្តទៅនៅបរិវេណសាលាខេត្តមណ្ឌលគិរី។

លោក សាយ ម៉េងគីម បានឲ្យដឹងថា សម្រាប់ទឹកបរិសុទ្ធដែលផ្តល់ជូន រដ្ឋបាលខេត្តមណ្ឌលគិរីនាពេលនេះ គឺជាការចូលរួមចំណែកពីលោក​ ហៀក​ សុផានអភិបាលក្រុងសែនមនោរម្យ លោកប្រធានមន្ទីរពាណិជ្ជកម្ម​ លោកប្រធានមន្ទីរដែនដី​ លោកប្រធានមន្ទីរទំនាក់ទំនងព្រឹទ្ធសភា​ រដ្ឋសភា​ និងអធិការកិច្ច​លោកស្រីប្រធានមន្ទីរកិច្ចការនារី​ លោកប្រធានពន្ធនាគារខេត្ត​ លោក​ លោកស្រី​ អនុប្រធានមន្ទីរ ក្រុមការងារចុះជួយសង្កាត់ទាំង ០៤ក្នុងក្រុងសែនមនោរម្យ សម្រាប់ជួយដល់ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ដូចជាប្រជាពលរដ្ឋ ដែលមកទទួលការចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្ត។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត បានថ្លែងអំណរគុណចំពោះ លោក សាយ ម៉េងគីម និងសហការីទាំងអស់ ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារផ្សេងៗ ដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមទប់ស្កាត់ ការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។ ឯកឧត្តម បញ្ជាក់ថា សម្ភារទាំងអស់នេះ នឹងជួយដោះស្រាយមួយចំណែក ក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនក្រុមគ្រូពេទ្យជួរមុខ ក្រុមការងារស្ម័គ្រចិត្ត និងប្រជាពលរដ្ឋ ដែលមកទទួលវ៉ាក់សាំងដោយស្ម័គ្រចិត្តផងដែរ។

នាឳកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង និងលោក សាយ ម៉េងគីម រួមទាំងសហការី បានអញ្ជើញចុះពិនិត្យមើលដំណើរការច៉ាក់សាំងការពារមេរោគកូវីដ-១៩ ជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋ រួមទាំងអតីតយុទ្ធជនកម្ពុជាខេត្ត ហើយឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តនូវវិធានការណ៍ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល។ បន្ថែមលើសនេះ ដោយមានការគិតគូរ និងយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនកម្ពុជាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង បានឧបត្ថម្ភថវិកាចំនួន ៤លានរៀល រដ្ឋបាលក្រុងសែនមនោរម្យ ចំនួន ១លានរៀល លោក ម៉ៅ ចំរើន ប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ចំនួន ៥០ម៉ឺនរៀល លោកស្រី ម៉ាលី សុខនី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានឧបត្ថម្ភថវិកាចំនួន ៣០មុឺនរៀល ជូនដល់លោកឧត្តមសេនីយ៍ទោ សាន្ត គីមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត សម្រាប់ចាត់ចែង និងដោះស្រាយការហូបចុក និងការធ្វើដំណើររបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ