ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ចុះពិនិត្យប៉ុស្ដិ៍ត្រួតពិនិត្យទាំង១៥គោលដៅក្នុង០៦ស្រុក ទូទាំងខេត្ត ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
April 09, 2021 អ្នកទស្សនា :

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន រួមនឹងអភិបាលរងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត ព្រមទាំងក្រុមការងារពាក់ព័ន្ធ បានចុះត្រួតពិនិត្យគោលដៅ ៣កន្លែងរួមាន នៅស្រុកត្បូងឃ្មុំ ព្រំប្រទល់ជាប់ខេត្តកំពង់ចាម ស្រុកអូររាំងឳ និងស្រុកពញាក្រែក ព្រំប្រទល់ជាប់ខេត្តព្រៃវែង ក្នុងការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៤៤ សសរ រយៈពេល២ សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្នុងឱកាសចុះត្រួតពិនិត្យនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានមានប្រសាសសន៍ ណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ច ឲ្យយកចិត្តទុកដាក់អនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ឱ្យទទួលបានជោគជ័យក្នុងរយៈពេល២សប្តាហ៍ នៅតាមគោលដៅរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសការកាត់ផ្តាច់ខ្សែចម្លង ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ តាមរយៈការផ្អាកចរាចរណ៍ពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយទៅកាន់តំបន់មួយទៀត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តន៍តាមវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ១៩។ ដោយឡែកចំពោះអ្នកចំណូលស្រុកមកពីតំបន់ហានិភ័យ ត្រូវអោយពួកគាត់ធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅតាមផ្ទះ ឬ នៅមណ្ឌលចត្តាឡីស័ក អោយបានត្រឹមត្រូវ ព្រមទាំងចូលរួមអនុវត្តន៍តាមវិធានការ «៣ការពារ ៣កុំ» ជៀសផុតពីការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ផងដែរ។

នៅក្នុងឱកាសចុះត្រួតពិនិត្យ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ក៏បាននាំយកសម្ភារៈមួយចំនួន របស់រដ្ឋបាលខេត្តឧបត្ថម្ភដល់កងកម្លាំងដែលកំពុងឈរជើងនៅតាមគោលដៅទូទាំងខេត្តប្រមាណជិត២០០នាក់ ក្នុងម្នាក់ទទួលបាន អាល់កុល ម៉ាស មី ទឹកសុទ្ធ ក្រមា និងថវិកា ចំនួន៥០,០០០រៀល។

សូមបញ្ជាក់ថា ខេត្តត្បូងឃ្មុំ មានរៀបចំកងកម្លាំងចម្រុះដែលកំពុងឈរជើងនៅគោលដៅដែលមានព្រំប្រទល់ខេត្ត មានចំនួន ១៥ទីតាំង ក្នុងស្រុកចំនួន០៦ រួមមានស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកពញាក្រែក ស្រុកតំបែរ ស្រុកក្រូចឆ្មារ និងស្រុកមេមត់ ដោយគណៈអភិបាលខេត្ត ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យតាមគោលដៅនីមួយ៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ