ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលជំនួយឧបត្ថម្ភពីសប្បុរសជន ក្នុងគោលដៅរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
April 09, 2021 អ្នកទស្សនា :

ព្រឹក.ថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ខេត្ត ព្រមទាំងអភិបាលរងខេត្ត និងថ្នាក់ដឹកនាំសាលាខេត្តកំពត បានទទួលជំនួយឧបត្ថម្ភសប្បុរសធម៌ពីក្រុមហ៊ុនហុងដាស្រីអូនខេត្តកំពត រួមមាន ម៉ាសចំនួន៥០០០ម៉ាស ទឹកអាកុល៦០លីត្រ និងថវិកា ចំនួន១០០០ដុល្លា ដើម្បីជួយក្នុងគោលដៅ រួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានចាត់ទុកអំណោយទាំងអស់នេះ ពិតជាមានសារៈសំខាន់ក្នុងការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តបាននឹងកំពុងព្រួយបារម្ភ និងយកចិត្តទុកដាក់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស្របពេលដែលជម្ងឺដ៏កាចសាហាវមួយនេះ កំពុងគម្រាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក។

ឯកឧត្តម អភិបាលខេត្តក៏បានថ្លែងអំណរគុណ ចំពោះលោក ហាន ម៉េងលី និងលោកស្រី ផូវ សោភ័ណ្ឌ ជាសប្បុរសជនម្ចាស់ហាងលក់ម៉ូតូហុងដា ស្រីអូនខេត្តកំពត ដែលតែងតែចូលរួមចំណែកឧបត្ថម្ភសម្ភារៈ និងថវិកា ដល់រដ្ឋបាលខេត្តកំពតនាពេលនេះនិងពេលកន្លងទៅ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តកំពតដែលកំពុងតម្រូវការចាំបាច់ ជួយដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ក្នុងគោលដៅរួមចំណែកបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា អំណោយទាំងអស់នេះ ឯកឧត្តមនឹងចាត់បញ្ជូនឲ្យដល់គោលដៅសំខាន់ៗក្នុងខេត្ត ជាពិសេស ឃុំសង្កាត់ទាំង៩៣ នៃក្រុង ស្រុកទាំង៨ របស់ខេត្តកំពត សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន បានប្រើប្រាស់ទាន់ពេលវេលាក្នុងសកម្មភាពបង្ការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕

ប្រភព៖ រដ្ឋបាលកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ