ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចុះផ្សព្វផ្សាយអប់រំណែនាំស្ដីពីវិធានការការពារទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ដល់ប្រជាពលរដ្ឋ និងអាជីវករក្នុងក្រុងច្បារមន
April 09, 2021 អ្នកទស្សនា :

កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ អប់រំណែនាំស្ដីពីវិធានការការពារទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា (៣កុំ ៣ការពារ) ក្រសួងសុខាភិបាល និងបទបញ្ញត្តិរបស់ក្រសួងយុត្តិធម៌ជូនដល់បងប្អូន ប្រជាពលរដ្ឋ អាជីវករ នៅតាមផ្ទះ ទីសាធារណ: អ្នកដំណើរតាមរថយន្ត ក្នុងផ្សារ និងនៅតាមទីតាំងអាជីវកម្ម ឱសថស្ថាន តាមមូលដ្ឋាននានាក្នុងក្រុងច្បារមន តាមរយ:ខិតប័ណ្ណអប់រំស្ទិកគ័រ សារាចរណ៍ណែនាំ បទដ្ឋាននានា ។

បន្ថែមពីនោះ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវបន្ថែមដល់អាជ្ញាធរមានសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តផ្សព្វផ្សាយ និងអនុវត្តតាមវិធានការនានារបស់ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលឱ្យត្រឹមត្រូវ។ ជាងនេះទៅទៀត សូមបន្តផ្ដល់កិច្ចសហការជាមួយអាជ្ញាធរដែនដីក្នុងករណីមានបងប្អូនណាដែលជាប់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩នេះ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ