អាជ្ញាធរខេត្តឧត្ដរមានជ័យ អញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីសប្បុរសជន
April 09, 2021 អ្នកទស្សនា :

(ឧត្ដរមានជ័យ)៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន ផែរស្ងួត តែ ម៉េង បានចូលរួមឧបត្ថម្ភអង្ករចំនួន៥០០០ គីឡូក្រាម, ទឹកត្រី៥០ យួរ, ទឹកស៊ីអ៉ីវ៥០ យួរ, ត្រីខ៣០ កេស, ទឹកសុទ្ធ២០០ យួរ, និងថវិកា១០.០០០.០០០ រៀល ជូនរដ្ឋបាលខេត្តឧត្ដរមានជ័យ ដើម្បីចាត់ចែងប្រើប្រាស់ ទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ។

ថ្លែងក្នុងក្នុងឱកាសនៅះដែរ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានលើកឡើងថា ការជួយឧបត្ថម្ភដល់រដ្ឋបាលខេត្ត គឺដូចជាបានជួយទ្រទ្រង់ចំពោះសុខភាពប្រជាពលរដ្ឋទូទាំងខេត្ត ជាងនេះទៅទៀតហាក់បានជួយសម្រួល បន្ទុកដល់រាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំង និងជំងឺកាចសាហាវកូវីដ១៩ ដែលរាតត្បាតលើសកលលោក បានសម្លាប់ជីវិតរាប់លាននាក់។

ឯកឧត្ដមអភិបាលខេត្ត នៅតែអំពាវនាវចំពោះសប្បុរសជនទាំងឡាយ មានបំណងជួយសម្រាលចំពោះកិច្ចការខាងលើ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនសប្បុរសនៅតែបន្តជួយដើម្បីផ្តល់ជូនចំពោះប្រជាពលរដ្ឋ ដែលការខ្វះខាតបន្ត៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ