អាជ្ញាធរខេត្តបាត់ដំបង នាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៧៥គ្រួសារ នៅស្រុកបាណន់
April 09, 2021 អ្នកទស្សនា :

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងឯកឧត្តមបណ្ឌិត ប៊ុន គឹមស៊ាន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាកិត្តិយសក្នុងការផ្តល់អំណាយជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៧៥គ្រួសារ នៅពីរទីតាំងផ្សេងគ្នា ដោយទីតាំងទី១ ស្ថិតនៅវត្តកន្ទឺ និងទីតាំងទី២ ស្ថិតនៅសាលាបឋមសិក្សាបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អស់លោក លោកស្រី អនុប្រធានសាខាកាកក្រហមកម្ពុជាខេត្ត លោកអភិបាល អភិបាលរងស្រុក និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

នៅក្នុងពិធីនោះដែរ ឯកឧត្តម ងួន រតនៈ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល និងសម្តេចគតិតព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅពេលជួបគ្រោះធម្មជាតិនានាកន្លងមកដូចជា ៖ ទឹកជំនន់ និងខ្យល់កន្ត្រាក់ជាដើមនេះផងដែរ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ជាធម្មតានៃធម្មជាតិ និងប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន នៅពេលមានភ្លៀងធ្លាក់ដើមរដូវ ឬភ្លៀងកក់ខែមុនដំបូងគេ តែងតែមានការលាយឡំគ្នាជាមួយខ្យល់ ផ្គររន្ទះ ដែលបណ្តាលធ្វើឱ្យផ្ទះសម្តែងរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនរងការខូចខាត និងមានការស្លាប់បាត់បង់ជីវិតមនុស្ស សត្វផងដែរ។

គូសបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍បឋម គិតត្រឹមថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ មានក្រុង ស្រុក ចំនួន៥ រួមមាន ៖ ក្រុងបាត់ដំបង ស្រុករតនមណ្ឌល សង្កែ បាណន់ និងស្រុកភ្នំព្រឹក ដែលបានរងគ្រោះដោយសារខ្យល់កន្ក្រាក់ បណ្តាលរបើងដំបូលផ្ទះប្រមាណ ៩៣ ខ្នង និងរន្ទះបាញ់ ២លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន ២នាក់៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ