ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យតំបន់ត្រួតពិនិត្យរវាងព្រំប្រទល់ខេត្តនីមួយៗ ដែលជាប់និងខេត្តកំពង់ឆ្នាំង
April 07, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ ដើម្បីអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការហាមឃាត់មិនឱ្យមានការឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ឱ្យមានប្រសិទ្ធភាពខ្ពស់នោះ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពង់ឆ្នាំង អញ្ជើញចុះពិនិត្យ នៅតំបន់ត្រួតពិនិត្យ រវាងព្រំប្រទល់ខេត្តនីមួយៗជាប់នឹងខេត្តកំពង់ឆ្នាំង ជាប់នឹងព្រំប្រទល់ជាមួយនឹងខេត្តកំពង់ស្ពឺ កណ្តាល និងខេត្តពោធិ៍សាត់ តាមផ្លូវជាតិលេខ៥ និងបានឧបត្ថម្ភ សម្ភារ និងថវិកាដល់គោលដៅប្រចាំការ។

គូសបញ្ជាក់ជូនផងដែរថាៈ សេចក្តីសម្រេច នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន នេះគឺមានរយៈ ពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្ត្រនៃខេត្តមួយ ទៅភូមិសាស្ត្រនៃខេត្តមួយទៀត។ ហើយរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសត្រូវបិទជាបណ្តោះអាសន្ន។

ចំពោះករណីហាមឃាត់នេះ ក៏មានករណីលើកលែង៖ ចំពោះករណីដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ការធ្វើដំណើររបស់មន្ត្រីរាជការក្នុងការបំពេញការងារ (ឯកសារបញ្ជាក់) ការធ្វើដំណើររបស់កម្លាំង​ប្រដាប់អាវុធរថយន្តសង្គ្រោះបន្ទាន់, រតយន្តពន្លត់អគ្គីភ័យ, រតយន្តប្រមូលកាកសំណល់ ការដឹកជញ្ជូនពលករទៅកាន់រោងចក្រ ករណីចាំបាច់ផ្សេងទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ