អភិបាលខេត្តកំពត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំត្រីមាសទី១ និងលើកផែនការអនុវត្តបន្តត្រីមាសទី២ ឆ្នាំ២០២១ និងការរៀបចំលិខិតអំពាវនាវ ៨ ឧសភា ឆ្នាំ២០២១
April 22, 2021 អ្នកទស្សនា :

ខេត្តកំពត ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ២២ ខែ មេសា ឆ្នាំ ២០២១ នេះ ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំត្រីមាសទី១ និងលើកផែនការអនុវត្តបន្ត ត្រីមាសទី២ ឆ្នាំ២០២១ និងរៀបចំលិខិតអំពាវនាវ ៨ឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាព ​ដោយមានវត្តមានចូលរួមក្នុងកិច្ចប្រជុំនាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ លោក​ លោកស្រី​សមាជិក សមាជិកាគណៈកម្មាធិការសាខា និងលោក លោកស្រី ប្រធានកិត្តិយស អនុសាខា ព្រមទាំងលោក លោកស្រីប្រធានគណៈកម្មាធិការ អនុសាខាក្រុង ស្រុកទាំង៨ មន្ត្រីប្រតិបត្តិសាខា​​ សរុបប្រមាណ ៣៨រូប ស្រី១០រូប។

នាឱកាសនោះ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គប្រជុំទាំងមូលប្រកបដោយក្តីនឹករលឹក​ ។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានកោតសរសើរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាក្រុង ស្រុក ទាំង៨ ព្រមទាំងក្រុមប្រតិបត្តិសាខា ដែលកន្លងមក បានធ្វើសកម្មភាពការងារមនុស្សបានយ៉ាងល្អប្រសើរ ឆ្លើយតបដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា ហើយសូមអោយខិតខំធ្វើសកម្មភាពការងារមនុស្សធម៌នេះឲ្យបានកាន់តែច្រើនជាងមុន៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ