អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពាក់ព័ន្ធនឹងការបោះបង្គោលព្រំដីរដ្ឋ ក្នុងភូមិសាស្ត្រស្រុកថ្មបាំង
April 07, 2021 អ្នកទស្សនា :

ថ្ងៃពុធទី៧ ខែមេសា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរងខេត្ត ដោយមានការណែនាំ និងអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការបោះបង្គោលព្រំដីរដ្ឋ ក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង។ គោលបំណងនៃកិច្ចប្រជុំនេះគឺពិភាក្សាទៅលើការបោះបង្គោលព្រំដីរដ្ឋ (ព្រំដីប្រើប្រាស់ ព្រំដីឥណទានកាបូន និងតំបន់ការពារគ្រប់គ្រងដោយក្រសួងបរិស្ថាន)។ ការបោះបង្គោលព្រំដីឥណទានកាបូន និងព្រំដីរដ្ឋដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន គឺដើម្បីចូលរូមការពារ ទប់ស្កាត់ការទន្ទ្រានដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកោះកុង។

ពាក់ព័ន្ធការបោះបង្គោលព្រំដីនេះ គឺអង្គការសម្ព័ន្ធមិត្តសត្វព្រៃដែលជាអង្គការដៃគូអភិវឌ្ឍជាអ្នកទទួលបន្ទុកជួយ និងចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដោយកំណត់យកបង្គោលទំហំ២តឹកបួនជ្រុង ប្រវែង២ម៉ែត្រ ហើយនៅលើបង្គោលនោះមានសរសេរអក្សរសម្គាល់ពីលើ បើចំណុចនោះជាព្រំប្រទល់តំបន់ឥណទានកាបូននៅលើបង្គោលនឹងមានសរសេរថា រ៉េតបូក (Red +) បើចំណុចនោះជាព្រំប្រទល់នៃតំបន់ការពារដោយក្រសួងបរិស្ថាន នឹងមានសរសេរលើបង្គោលនោះថា តំបន់ការពារ ក្រសួងបរិស្ថាន។

សមាសភាពចូលរួមកិច្ចប្រជុំនេះរួចមាន តំណាងរដ្ឋបាលខេត្ត រដ្ឋបាលស្រុកថ្មបាំង តំណាងមន្ទីរបរិស្ថាន តំណាងមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងអ្នកពាក់ព័ន្ធ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ