logo
Header Logo
ព័ត៌មានលម្អិត
thumbnail
គ.ជ.ប បើកវគ្គផ្សព្វផ្សាយការយល់ដឹងស្តីពីការបោះឆ្នោតនៅកម្ពុជា ដល់និស្សិត គរុសិស្ស និងគ្រូបង្រៀន ក្នុងខេត្តតាកែវ
44
05-May-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំបើកវគ្គផ្សព្វផ្សាយការយល់ដឹង ស្តីពីការបោះឆ្នោតនៅកម្ពុជាដល់និស្សិត គរុសិស្ស និងគ្រូបង្រៀនសរុបប្រមាណ ៨០០នាក់ នៅសាលសហសិក្សាមជ្ឈមណ្ឌលគុរកោសល្យភូមិភាគតាកែវ ក្រោមអធិបតីភាពឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងថ្នាក់ដឹកនាំក្រុង ស្រុកទូទាំងខេត្តផងដែរ។ បន្ទាប់ពីការធ្វើបទបង្ហាញ ពន្យល់ណែនាំអំពីអោយកាន់តែច្បាស់នូវឯកសារច្បាប់ រចនាសម្ព័ន្ធ គោលការណ៍ យន្តការនានា ពាក់ព័ន្ធនឹងការបោះឆ្នោត ដោយមន្ត្រីគ.ជ.បរួចមក ឯកឧត្តមប្រធានគ.ជ.ប បានគូសបញ្ជាក់បន្ថែមពីការខិតខំប្រឹងប្រែងរបស់គ.ជ.ប ដើម្បីធ្វើយ៉ាងណាឱ្យការបោះឆ្នោតដំណើរការទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។ ឯកឧត្តមមានប្រសាសន៍ថា គ.ជ.ប កើតចេញពីការបោះឆ្នោតរបស់សភា ដែលជាតំណាងឱ្យឆន្ទះរបស់ប្រជារាស្ត្រទូទាំងប្រទេស ដូច្នេះគ.ជ.បគឺកើតចេញពីឆន្ទះរបស់ប្រជាពលរដ្ឋ។ គ.ជ.ប បានអនុវត្តនូវតួនាទី និងភារកិច្ចនានារបស់ខ្លួនយ៉ាងត្រឹមត្រូវទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជាដែលបានចែងជាធរមាន ដោយពុំមានភាគីណាមួយ គណបក្សនយោបាយណាមួយ ឬបរទេសណាអូសទាញបានឡើយ ហើយគ.ជ.ប បាននឹងកំពុងអនុវត្តសមត្ថកិច្ចរបស់ខ្លួនប្រកបដោយឯករាជ្យភាព អព្យាក្រឹតភាព ដើម្បីធានាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស។ ឯកឧត្តមបន្តថា ដើម្បីធានាពីតម្លាភាព អព្យាក្រឹតភាព កន្លងមកគ.ជ.បតែងតែជជែកជាមួយភាគីពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិនានាពាក់ព័ន្ធជាមួយការបោះឆ្នោត ជាពិសេសគឺបង្កើតឱ្យមានតំណាងរបស់ស្ថាប័ន្ធពាក់ព័ន្ធទាំងនោះនៅក្នុងគ.ជ.បទៀតផង។ ដោយសារតែតម្លាភាព អព្យាក្រឹតភាព របស់គ.ជ.បនេះហើយទើបកន្លងមកគ.ជ.ប ទទួលបាននូវការសរសើរពីការរៀបចំការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ សេរី យុត្តិធម៌ និងមានតម្លាភាព ពីសំណាក់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន និងបណ្តាដៃគូរអន្តរជាតិនានា។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តតាកែវ (ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ