អាជ្ញាធរខេត្តកំពង់ឆ្នាំង បន្តចុះផ្សព្វផ្សាយ និងចែកខិតប័ណ្ណដល់អាជីវករ ដើម្បីបង្ការការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩
April 07, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ ថ្ងៃអង្គារទី០៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង លោក ឡោ សាលីម អនុប្រធានកិត្តិយសអនុសាខាស្រុកកំពង់លែង លោក ពុំ សុផល ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក រួមជាមួយសមាជិក សមាជិកា នៃគណៈកម្មាធិការសាខា គណៈកម្មាធិការ អនុសាខា និងមន្ត្រីប្រតិបត្តិបានចុះផ្សព្វផ្សាយពីវិធានការបង្ការជម្ងឺកូវីដ-១៩ មានចែកសាប៊ូ និងជែល ជូនដល់ប្រជាពលរដ្ឋ នៅភូមិ ត្អូរលំ ចំនួន ២៦នាក់ ស្រី ១៧នាក់ នៅភូមិស្ទីងសណ្ដែក១៧នាក់ ស្រី១១នាក់។

បន្ទាប់ពីពិធីសំណេះសំណាលហើយ ឯកឧត្តម និងក្រុមការងារ បន្តចុះផ្សព្វផ្សាយ និងចែកខិតប័ណ្ណ ដល់អាជីវករនៅផ្សារកំពង់បឹង ឃុំកំពង់ហៅ ព្រមទាំងណែនាំដល់បងប្អូនប្រជាពលរដ្ឋ អាជីវករអនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ និង២ចូលរួម។ ក្រោយការបញ្ចប់ការផ្សព្វផ្សាយ ឯឧត្ដម បានឆ្លៀតចូលពិនិត្យមើលកន្លែង ចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពកំពង់ហៅផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ