អភិបាលខេត្តមណ្ឌលគិរី អញ្ជើញទទួលអំណោយជាកាហ្វេ ពីសប្បុរសជន
April 06, 2021 អ្នកទស្សនា :

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានទទួលកាហ្វេ ចាយ ម៉ៅ មណ្ឌលគិរីចំនួន ៥កេះធំ ពីលោក ចាយ ម៉ៅ និងភរិយា។

នាឱកាសនោះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអំគុណចំពោះ លោក ចាយ ម៉ៅ និងភរិយា ដែលបានឧបត្ថម្ភ កាហ្វេ ចាយ ម៉ៅ មណ្ឌលគិរី ដល់រដ្ឋបាលខេត្ត ដើម្បីបែងចែកជូនមន្រ្តីសុខាភិបាល ដែលកំពុងធ្វើការចាក់វ៉ាសាំងជូនមន្រ្តីរាជការលើកទី២ នៅក្នុងបរិវេណសាលាខេត្តមណ្ឌលគិរី។

បន្ទាប់មកឯកឧត្តម បានជូនពរដល់លោក ចាយ ម៉ៅ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ