គ្រួសារជនបាត់បង់សមត្ថភាពការងារ ១គ្រួសារ បានទទួលថវិកា បេឡាមរណសង្គ្រោះចំនួន ៤,០០០,០០០៛ ពីសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង
May 04, 2018 អ្នកទស្សនា :

ថ្ងៃសុក្រ ០៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៤ខែឧសភា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ឃូ សុផាន់ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង តំណាងលោកឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ ខេត្តកំពង់ឆ្នាំង​, លោក ចក់ កែវចំរេីន ប្រធានការិយាល័យបេឡាជាតិ​ អតីតយុទ្ធជនខេត្ត, លោកវរសេនីយ៍ត្រី ឡាយ សុភ័ត នាយរងការិយាល័យបុគ្គលិក ស្នងការដ្ឋាននគរបាលខេត្ត​ រួមជាមួយក្រុមការងារ ស.អ.ក ខេត្ត ស្រុក និងសាខា ឃុំ​ បាននាំយកថវិកា បេឡាមរណសង្គ្រោះរបស់សមាគម​អតីតយុទ្ធជនកម្ពុជា ចំនួន ៤,០០០,០០០៛ ជូនដល់លោក កែវ ពិសី ត្រូវជាកូនរបស់សព លោកស្រី យឹម មុំ ជាអតីត គ្រួសារ​ ជនបាត់បង់សមត្ថភាពការងារ ដែលបានទទួល មរណភាពនៅភូមិ ឧកញ៉ាប៉ាង ឃុំ លង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ឆ្នាំង (ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ