អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះធ្វើការអប់រំផ្សព្វផ្សាយ អំពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅស្រុករលាប្អៀរ
April 06, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នៅថ្ងៃចន្ទទី០៥ ខែមេសា ២០២១នេះ លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងក្រុមប្រតិបត្តិសាខា អនុគណៈកម្មាធិការសាខាស្រុករលាប្អៀរ បានចុះធ្វើការអប់រំផ្សព្វផ្សាយ អំពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ រស់នៅភូមិឧទុម្ពរ (វត្តឧទុម្ពរ) និងភូមិ ទួលទ្រា (វត្តព្រះឃ្លាំង) ស្ថិតក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ និងបានចុះផ្សព្វផ្សាយក្នុងផ្សារ និងទីប្រជុំជន។

ក្នុងឱកាសនោះលោកជំទាវ បានសំណូមពរឱ្យបងប្អូន ត្រូវតែចូលរួមអនុវត្តតាមអនុសាសន៍ដ៏មានតម្លៃ របស់សម្តេចតេជោ គឺ៣ការពារ ៣កុំ និង២ ចូលរួម និងគោលការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីសហគមន៍គ្មានការរាលដាលជម្ងឺកូវីដ-១៩។

ក្នុងនោះក្រុមការងារក៏បានបិទរូបភាពផ្សព្វផ្សាយរូបភាព ពីការលាងសម្អាតដៃ នៅតាមផ្សារ និងទីប្រជុំជន ស្ថិតក្នុងភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ