អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកា ពីសប្បុរសជនក្នុងខេត្ត
April 05, 2021 អ្នកទស្សនា :

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានអញ្ជើញទទួលគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកា ពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងងសប្បុរសជនក្នុងខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោក លោកស្រីជាសប្បុរសជន ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកា ដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងចូលរួមការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។ អំណោយទាំងអស់នេះ គឺឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវមួយនេះ កំពុងគម្រាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃនោះ។

គួបញ្ជាក់ថា រដ្ឋបាលខេត្ត ទទួលអំណោយពីសប្បុរសជនរួមមាន៖

១-មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ទឹកសុទ្ធ ៥០០យួរ

២-ឯកឧត្តម លី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ទឹកសុទ្ធ៥០០យួរ

២-លោកឧកញ៉ា សាយ ហាង និងលោកជំទាវ ម៉ាស១០.០០០ម៉ាស ទឹកសុទ្ធ១០០កេស អាល់កុល ១៥០លីត្រ

៣-សាខាធនាគារអេស៊ីលីដាទាំង៨សាខាក្នុងខេត្តកំពង់ចាម ម៉ាស់ ១០.០០០ អាល់កុល ២៤០លីត្រ មី ១៦កេស ទឹក ១៦កេស

៤-គណៈអាជីវករផ្សារបឹងកុក ថវិកា ២.០០០.០០០រៀល

៥-លោក ស៊ុយ ភូនាថ នាយកក្រុមហ៊ុន អេសធីអេស អែតវើថាយស៊ីង ឯ.ក អង្ករ ១តោន ម៉ាស១០.០០០ម៉ាស អាល់កុល ៦០លីត្រ មី ២០កេស និងទឹកសុទ្ធ២០កេស

៦-លោក មុត ពិសិដ្ឋ ប្រធានក្រុមហ៊ុន ស៊ីភី កម្ពុជាចំកាត់ សាខាខេត្តកំពង់ចាម ម៉ាស់១២.៥០០ អាល់កុល ១២០លីត្រ ទឹកសុទ្ធ៥០កេស

៧-ក្រុមហ៊ុន THANAKORN ធូបមូស៣កេស ថ្នាំបាញ់មូស ចំនួន១កេស អាល់កុល ៣០លីត្រ ទឹកសុទ្ធ៥កេស និងខោទឹកនោម ៥០ខោ។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ