រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបូកសរុប និងផ្សព្វផ្សាយការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨
May 04, 2018 អ្នកទស្សនា :

 ថ្ងៃ​សុក្រ ៥រោច ខែពិសាខ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែ​ឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៤:១៥នាទីរសៀលនៅបណ្ណាល័យកំពង់ស្ពឺ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបូកសរុប និងផ្សព្វផ្សាយការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨ និងផ្សព្វផ្សាយគោលនយោបាយថ្មី របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ញឹម វណ្ណដា ទេសរដ្ឋមន្ត្រីទទួលបន្ទុក អនុប្រធានប្រចាំការ និងប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញអមតំណើរដោយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួម ថ្នាក់ដឹកនាំក្រុងស្រុក មេភូមិ មេឃុំ ក្រុមប្រឹក្សា មន្ទីរ-អង្គភាព មន្ត្រីរាជការ សរុបប្រមាណ ៣៥០នាក់ ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ស្ពឺ (ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ