អាជ្ញាធរខេត្តកោះកុង ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីនៅស្រុកស្រែអំបិលដែលប្រជាពលរដ្ឋស្នើសុំចុះបញ្ជី
April 05, 2021 អ្នកទស្សនា :

ថ្ងៃអាទិត្យទី៤ ខែមេសា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ រួមមាន មន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រដ្ឋបាលស្រុកស្រែអំបិល ចុះពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋដាក់ពាក្យស្នើសុំចុះបញ្ជីដីធ្លីធ្វើបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ​ ចំនួន២ទីតាំងដូចខាងក្រោម៖

១. ទីតាំងដីស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ដែលស្នើសុំចុះបញ្ជីដីធ្លីដោយប្រជាពលរដ្ឋឈ្មោះ ហ៊ុន សុភក្តិ និងឈ្មោះ សេង សុខចេង

២. ទីតាំងដីស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ដែលស្នើសុំចុះបញ្ជីដីធ្លីដោយប្រជាពលរដ្ឋឈ្មោះ វង្ស ចំរើន បន្ទាប់ពីចុះពិនិត្យទីតាំងដីទាំងពីរទីតាំងនេះរួច លោក សុខ សុទ្ធី អភិបាលរងខេត្ត បានណែនាំឱ្យមន្ត្រីជំនាញចុចយកនិយាមកា និងរៀបចំតំឡើងផែនទី ទីតាំដីស្នើសុំចុះបញ្ជីដីធ្លីនេះ ដើម្បីយកមកពិនិត្យផ្ទៀងផ្ទាត់ថាតើ ទីតាំងដីដែលស្នើសុំចុះបញ្ជីដីនេះមានប៉ះចំតំបន់ការពារធម្មជាតិ ឬមានទំនាស់ ឬស្ថិតនៅក្នុងតំបន់ ដែលរាជរដ្ឋាភិបាលសម្រេចឱ្យកាត់ឆ្វៀលឬទេ(អនុក្រឹត្យលេខ៣០អនក្រ.បក និងអនុក្រឹត្យលេខ៤៦អនក្រ.បក) ហើយអាចចុះបញ្ជីជូនបានឬអត់ បើអាច អាចចុះបញ្ជីបានទំហំប៉ុណ្ណា? ហើយពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លីនេះ ត្រូវពិនិត្យមើលឯកសារពាក់ព័ន្ធឱ្យបានហ្មត់ចត់៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ