ភ្លើង​ស្តុប​ បង្កើតថ្មី​ ក្នុង​ទឹកដី​ខេត្ត​កំពង់ស្ពឺ​ លើផ្លូវ​ជាតិ​លេខ​ ០​៤​ ចាប់ផ្តើម​អនុវត្ត​ វិធានការ​អប់រំ​ និងផាកពិន័យ​
May 04, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំ​ច​ សំរិទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចគោលដៅភ្លើងស្ដុប​ លើផ្លូវជាតិលេខ៤​ មុខមន្ទីរសាធារណៈការ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ សមត្ថកិច្ចនគរបាលចរាចរណ៍បានចុះត្រួតពិនិត្យយានយន្ដ​បើកបរល្មើសភ្លើងស្ដុប ដោយពិនិត្យឃើញ​ប្រជាពលរដ្ឋ​ ជាអ្នកបញ្ជាយានយន្ដ​មួយ​ចំនួន​តូច​​ គោរពភ្លើងសញ្ញាចរាចរណ៍នៅមាន​កម្រឹត​ សមត្ថកិច្ច​បានធ្វើការឃាត់អប់រំ​ ណែនាំ​ជាលើកទី១​ « បញ្ហា​ភ្លើង​ស្តុប​ » ក្នុង​នាម​ សមត្ថកិច្ច​សំណូមពរ សូមអោយអ្នកបើកបរយាន​យន្ដទាំងអស់​ មេត្តា​ចូលរួមគោរពច្បាប់ចរាចរណ៍ទាំង​អស់គ្នា ដើម្បីសុវត្ថិភាពអ្នកនិងអ្នកដទៃ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ស្ពឺ (ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ