អភិបាលខេត្តមណ្ឌលគិរី បានទទួលនូវអំណោយជាគ្រឿងឧបភោគបរិភោគ ពីសប្បុរសជន
April 03, 2021 អ្នកទស្សនា :

ខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោក សាយ ម៉េងគីម អភិបាលរងខេត្ត បានទទួលនូវគ្រឿងឧបភោគបរិភោគ រួមមាន៖ មីម៉ាម៉ាចំនួន ៥កេះធំ និងទឹកសុទ្ធវីតាល់ចំនួន ២០កេះ ពីលោក ឃន សិទ្ធ នាយកទីចាត់ការធនធានមនុស្ស និងភរិយា។

នាឱកាសនោះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអំគុណចំពោះ លោក ឃន សិទ្ធ និងភរិយា ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគ ដល់រដ្ឋបាលខេត្តមណ្ឌលគិរី សម្រាប់បែងចែក ចែកជូនដល់មន្រ្តីសុខាភិបាល និងកងកម្លាំងដែលឈរជើងនៅតាមព្រំដែន និងនៅតាមព្រំប្រទល់រវាងខេត្តមណ្ឌលគិរីនឹងខេត្តក្រចេះ ខេត្តរតនគិរី ដើម្បីទប់ស្កាត់ការរីករាលដាន នៃជំងឺកូវីដ-១៩។

បន្ទាប់មកឯកឧត្តម បានជូនពរដល់លោក ឃន សិទ្ធ និងភរិយា សូមទទួលបាននូវសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ