ការអានសៀវភៅច្រើន ផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ ក្នុងការបង្កើននូវចំណេះដឹង
May 03, 2018 អ្នកទស្សនា :

ការអានសៀវភៅច្រើន ផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ ក្នុងការបង្កើននូវចំណេះដឹង ។ ឯកឧត្តម គួចចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម លើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីទទួល និងប្រគល់សៀវភៅ ដល់បណ្ណាល័យកំពង់ចាម នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភាឆ្នាំ២០១៨ នៅបណ្ណាល័យ កំពង់ចាម ស្ថិតនៅក្នុងក្រុងកំពង់ចាម ។ ឯកឧត្ដម គួច ចំរើន ក៏បានបញ្ជាក់ថា ការអានឱ្យបានច្រើន ជាពិតជាបានផ្តល់ប្រយោជន៍សារៈសំខាន់ ក្នុងការបង្កើននូវចំណេះដឹងថ្មីៗបន្ថែមទៀត ដល់ខ្លួនឯង និងសង្គមជាតិ ឲ្យរីកចម្រើន ។ ការសិក្សារៀនសូត្រ គ្មានទីបញ្ចប់ឡើយ ពោលគឺ ក្នុងមួយជីវិត ត្រូវតែរៀន រៀនមិនចេះចប់ ធ្វើដូច្នេះ ដើម្បី បង្កើនចំណេះដឹង ដល់ខ្លួនឯង ។ យ៉ាងណាម៉ិញ ការរៀន មិនត្រឹមតែរៀនពីលោកគ្រូ អ្នកគ្រូបង្រៀនយើងតែមួយមុខប៉ុណ្ណោះទេ គឺត្រូវចេះរៀនសូត្រ ពីអ្នកដទៃ និងរៀនដោយខ្លួនឯងបន្ថែម តាមរយៈ ការអានឲ្យបានច្រើនទើបទទួលបានលទ្ធផលល្អ ក្នុងជីវិត ។ ឯកឧត្តម អភិបាលខេត្ត បានលើកការប្រៀបធៀបថា ការរៀនពីគ្រូតែមួយមុខ គឺប្រៀបដូចយើងរស់នៅក្នុងផ្ទះ បានត្រឹមតែបើកទ្វារចូល ប៉ុណ្ណោះ តែបើយើងប្រើការអានបន្ថែមទៀតនោះ គីយើងបានបើកបង្អួចបន្ថែមទៀត ។ ហើយបើអានបានកាន់តែច្រើននោះ ប្រៀបបីដូចផ្ទះរបស់យើង បានបើកទ្វារបង្អួចទាំងអស់ ដែលនឹងធ្វើឲ្យមានពន្លឺគ្រប់គ្រាន់ អាចអាចមើលឃើញនូវអ្វីៗទាំងអស់បាន ។ ដូច្នេះ ការសិក្សា គួបផ្សំ និងការអានច្រើននោះអនាគត ចំណេះដឹងរបស់យើងពិតជាភ្លឺថ្លានិងបានយល់កាន់តែស៊ីជម្រៅ តាមរបបគំហើញថ្មីៗតាម នៃការអានសៀវភៅបានច្រើន នោះ សង្គមជាតិមានការរីចម្រើន សម្បូរដោយអ្នកមានចំណេះដឹង ។ ឯកឧត្ដម គួច ចំរើន បានបញ្ជាក់ថា ការអាន ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើននូវចំណេះដឹងថ្មីដល់ខ្លួនឯង ។ ដូច្នេះ ចូរបងប្អូនប្រជាពលរដ្ឋ ពិសេស និស្សិត និងសិស្សានុសិស្ស ទាំងអស់ ត្រូវបង្កើនការអានឲ្យបានច្រើន ទើបយើងទទួលបានចំណេះដឹងថ្មីៗ ដើម្បី អនាគតខ្លួនឯង បន្តអប់រំទៅដល់ប្រជាពលរដ្ឋ និងសិស្សឲ្យមានស្មារតីភ្ញាក់រលឹក ក្នុងការអានឲ្យបានច្រើនព្រោះថា បច្ចុប្បន្ន យើងមានបណ្ណាល័យ សម្រាប់អាន និងមានសៀវភៅឯកសារជាច្រើន សម្រាប់ជំនួយក្នុងការអានហើយ ។ ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម តួច ចំរើន ក៏បានថ្លែងអំណរគុណ ចំពោះ ក្រុមនិសិត្សទាំងអស់ ដែលបាននិពន្ធសៀវភៅថ្មីៗ និងបាននាំសៀវភៅទាំងនោះ មកប្រគល់ជូនដល់បណ្ណាល័យកំពង់ចាម ទុកជាសម្បត្តិសាធារណជនទូទៅ ដើម្បី ផ្តល់នូវចំណេះដឹង ដល់មនុស្សជំនាន់ក្រោយ និងបានពន្យល់ ដល់ក្រុមអ្នកនិពន្ធទាំងអស់ ត្រូវធ្វើយ៉ាងណា រាល់ការតែងនិពន្ធសៀវភៅរបស់ខ្លួន ត្រូវមានលក្ខណៈសុីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដើម្បី ទាក់ទាញដល់អ្នកអាន ក៏ដូចជាខ្លួនឯង និងបានណែនាំដល់ក្រុមយុវជនស័្មគ្រចិត្ត នាំសៀវភៅទាំងអស់ ចូលរួមទស្សនៈកម្សាន្តរាល់ការរីកចម្រើន របស់ខេត្តកំពង់ចាម និងទស្សនាតាមរមណីយដ្ឋានទេសចរណ៍នានា របស់ខេត្ត ដែលមានជាច្រើនកន្លែង ពិសេស គឺតំបន់ទេសចរណ៍ ដ៏មានសក្តានុពលកោះប៉ែន ក្រោយមានស្ពានឆ្លងកាត់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន ជាចំណងដៃ ទុកជូនប្រជាពលរដ្ឋយើងគ្រប់ៗគ្នា និងភ្ញៀវទេសចរណ៍ ផងដែរ ។ សូមរំលឹកថា បណ្ណាល័យកំពង់ចាម បានបើកដំណើរការឡើងវិញ នាថ្ងៃទី១៥ ធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីបានបោះបង់ចោលរយៈពេលជាង ៤០ឆ្នាំ ដោយសារប្រទេសជាតិ មានសង្គ្រាម ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម (ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ