អាជ្ញាធរខេត្តឧត្តរមានជ័យ ចុះពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគនៅបរិវេណក្នុងផ្សារសំរោងខេត្តឧត្ដរមានជ័យ
April 02, 2021 អ្នកទស្សនា :

នារសៀលថ្ងៃសុក្រទី២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញចុះពិនិត្យសកម្មភាពក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងបរិវេណផ្សារសំរោង នៅក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យ ដោយមានការអញ្ញើញចូលរួមពីសំណាក់ ឯកឧត្ដម លោក លោកស្រីមន្ទីរ-អង្គភាព នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ លោកអភិបាលក្រុង ក្រុមយុវជន ស.ស.យ.ក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋត្រូវអនុវត្ត តាមការណែនាំ ៣កុំ ៣ការពាររបស់ រាជរដ្ឋាភិបាល ក៏ដូចជា វិធានការការពាររបស់ ក្រសួងសុខាភិបាល ដោយ រក្សាគម្លាត និងលាងដៃជាមួយអាល់កុល ឬសាប៊ូ ឲ្យបានញឹកញាប់ និងយកចិត្តទុកដាក់លើវិធានទប់ស្កាត់ការចម្លងជំងឺផងដែរ ដោយមានការពាក់ម៉ាស់ វ៉ាស់កម្តៅ បាញ់អាល់កុល និងរក្សាគម្លាតជាដើម។

សូមជម្រាបថា ការចុះបាញ់ថ្នាំនេះដើម្បីចូលរួមប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ជំងឺ COVID-19 ក្នុងគ្រាដែលប្រទេសកម្ពុជាកំពុងមានព្រឹត្តិការណ៍(សហគមន៍២០កុម្ភៈ)៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ