រដ្ឋបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ ពីសប្បុរសជនជាគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន
April 02, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ ពីសប្បុរសជន ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងសម្ភារ:មួយចំនួន ដូចខាងក្រោម÷

១.លោកឧកញ៉ា តែ តាំងប៉ ប្រធាន និងក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា និងលោកជំទាវ ឧបត្ថម្ភ អង្ករ ៣.០០០ គីឡូក្រាម ម៉ាស ២៥.០០០ ទឹកបរិសុទ្ធ ២០០កេស អាល់កុល ៣០០លីត្រ ទឹកត្រី ៣០០ យួរ ទឹកស៊ីអ៉ីវ ៣០០យួរ និងមី ១០០កេស។

២.ក្រុមហ៊ុនស្រាបៀរGANZBERG BEER)ឧបត្ថម្ភ ម៉ាស៊ីនបាញ់ថ្នាំងសម្លាប់មេរោគចំនួន ១៥ គ្រឿង និងភេសជ្ជៈចំនួន ២០កេស ។

៣.ដេប៉ូ ហុងដា ក្រុងព្រះសីហនុឧបត្ថម្ភ ម៉ាស ៥០ ប្រអប់ អាល់កុល ៣០លីត្រ ទឹកពិសាបរិសុទ្ធ ២០កេស និងថវិកាចំនួន ២.០០០.០០០ រៀល ។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា តែ តាំងប៉ ប្រធាន និងក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា និងលោកជំទាវ ក្រុមហ៊ុនស្រាបៀរGANZBERGBEER និង ដេប៉ូ ហុងដា ក្រុងព្រះសីហនុ ដែលបាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ។

លោកស្រីអភិបាលរងខេត្ត សង្ឃឹម និងជឿជាក់ថា បងប្អូនសប្បុរសជន ក្រុមហ៊ុនក្នុងខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្កា ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺ ឆ្លងកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ