រដ្ឋបាលខេត្តក្រចេះ បើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ការពារជំងឺកូវីដ-១៩ ទូទាំងខេត្ត
April 01, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃព្រហស្បតិ៍ទី០១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះត្រួតពិនិត្យ និងរៀបចំដំណើរការនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជូនដល់មន្រ្ដីរាជការ និងបងប្អូនប្រជាពលរដ្ឋដែលងាយប្រឈមជំងឺកូវីដ-១៩ សម្រាប់ក្រុងក្រចេះ ចំនួន០២ទីតាំង គឺទីតាំង១-រដ្ឋបាលខេត្ត និង២-មន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានបញ្ជាក់ឲ្យដឹងថា ៖ វ៉ាក់សាំងការពារកូវីដ-១៩ ដែលមានឈ្មោះថា ស៊ីណូវ៉ាក់នេះដែរ គឺជាការចាក់វគ្គ២ សម្រាប់ខេត្តក្រចេះ ដោយវគ្គ១ ចាក់វ៉ាក់សាំង ស៊ីណូហ្វាម ចាក់បានចំនួន ៣.៥៩០នាក់ ហើយវគ្គនេះគឺចាក់ទាំង៦ស្រុកក្រុង មាន១១ទីតាំង លើ១២ក្រុម ដោយទីតាំងនៅរដ្ឋបាលខេត្តមានការចាក់ជា២ក្រុមផងដែរ ហើយតាមផែនការគឺចាក់១ថ្ងៃ បានចំនួន ២៥០ នាក់។

ឯកឧត្តមអភិបាលខេត្ត បន្តថា ៖ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈនេះដែរ បានធ្វើឲ្យខេត្តក្រចេះទទួលរងឥទ្ធិពល នៃជំងឺកូវីដ-១៩នេះ សរុប១៩០នាក់ ដែលបានពាក់ព័ន្ធផ្ទាល់ ហើយក្នុងនោះកំពុងតែធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កខេត្ត ហើយអ្នកដែលពាក់ព័ន្ធប្រយោលអាជ្ញាធរបានណែនាំ និងកំពុងឲ្យធ្វើចត្តាឡីស័កតាមផ្ទះផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ គឺមិនមានផលប៉ះពាល់ដល់សុខភាពអ្វីទេ គ្រាន់តែអ្នកបានចាក់ ត្រូវតមតាមវេជ្ជបញ្ជាររបស់គ្រូពេទ្យ។

ក្នុងនាមឯកឧត្តមតំណាងឲ្យខេត្តក្រចេះ និងប្រជាពលរដ្ឋ សូមថ្លែងអំណរអរគុណចំពោះ ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់ការយកចិត្តទុកដាក់ និងក្តីព្រួយបារម្មណ៍ចំពោះប្រជាពលរដ្ឋ ហើយអ្វីកាន់តែមិនអាចកាត់ថ្លៃបាន គឺការផ្តល់ឲ្យនូវថ្នាំវ៉ាក់សាំងការពារជំងឺកាចសាហាវ ដែលកំពុងឆ្លងរីករាលជាសកល ឲ្យទទួលបានវ៉ាក់សាំងដើម្បីការពារពីការឆ្លងនូវជំងឺនេះ និងសូមជម្រុញលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមកចូលរួមចាក់វ៉ាក់សាំងនៅតាមទីតាំងដែលបានរៀបចំ ហើយម្យ៉ាងវិញទៀតចំពោះបងប្អូនដែលមាន អាការៈសង្ស័យថាមានឆ្លងជំងឺកូវីដ-១៩ សូមរាយការជូនអាជ្ញា ដើម្បីមកពិនិត្យធ្វើតេស្ត៍យកសំណាក និងធ្វើចត្តាឡីស័កផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ