នារសៀលថ្ងៃពុធទី៣១ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងខេត្តស្វាយរៀង និងមានការចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យការរៀបចំទីតាំងត្រៀមសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងគោលការណ៍ស្ម័គ្រចិត្ត ជូនក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះតទៅ ស្ថិតនៅសាលប្រជុំធំអាគា"ឃ"សាលាខេត្តស្វាយរៀង។
សូមជម្រាបជូនថា ចាប់ពីថ្ងៃស្អែកនេះ យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ប្រភេទ Sinovac និងប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌទូទាំងទាំងប្រទេស ក្នុងនោះខេត្តស្វាយរៀង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានរៀបចំចាក់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាក្រុង-ស្រុក ទាំង៨ក្នុងខេត្ត ទៅតាមពេលវេលា និងទីកន្លែងដែលរដ្ឋក្រុង ស្រុក បានបែងចែក ក្នុងការចាក់វ៉ាក់សាំងជូនដោយគោលការស្ម័គ្រចិត្ត៕
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង