អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះត្រួតពិនិត្យ និងដឹកនាំបញ្ជាផ្ទាល់លើការគ្រប់គ្រងតំបន់ ដែលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ស្ថិតនៅក្នុងភូមិ៣ (តំបន់ទំនប់រលក) សង្កាត់លេខ១
March 31, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមគួចចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យ និងដឹកនាំបញ្ជាផ្ទាល់លើការគ្រប់គ្រងតំបន់ ដែលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ស្ថិតនៅក្នុងភូមិ៣ (តំបន់ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំបន្ថែមនៅការហ៊ុំព័ទ្ធទីតាំងដែលមានការពាក់ព័ន្ធ និងតម្រូវឱ្យស្រង់ស្ថិតិប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅទីតាំងខាងលើ និងធ្វើការគ្រប់គ្រងឱ្យបានហ្មត់ចត់។ ជាមួយគ្នានេះផងដែរឯកឧត្តមអភិបាលខេត្ត ក៏បានដាក់ចេញនូវបទបញ្ជាឱ្យបិទផ្អាកនូវទីតាំង(មួយផ្នែកនៃតំបន់ទំនប់រលក)បន្ថែមទៀត ដែលមានការពាក់ព័ន្ធ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីធ្វើការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវី-១៩ ក្នុងសហគមន៍។

ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋដែលមានធុរចាំបាច់ត្រូវធ្វើដំណើរទៅមកក្រុងព្រះសីហនុ ស្រុកស្ទឹងហាវត្រូវវាងតាមផ្លូវរោងចក្រ អ័រ ស៊ី អាយ (RCI) ជាបណ្តោះអាសន្ន៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ