ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង២៨៣០ ម៉ែត្រ​ ក្រោមអធិបតីភាពភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល
May 03, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច​ ខែពិសាខ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.​ ២៥៦២​ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា​ ឆ្នាំ២០១៨​ នៅភូមិអង្គ​ ឃុំក្រាំងយ៉ូវ ស្រុកស្អាង​ ខេត្តកណ្តាល​ មានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង២៨៣០ ម៉ែត្រ​ ក្រោមអធិបតីភាពភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​។ សមាសភាពអញ្ជើញចូលរួម​ មាន៖​ ឯកឧ​ត្តម លោកជំទាវ​ សមាជិក​ សមាជិកាក្រមប្រឹក្សាខេត្ត​​ អភិបាលរងខេត្ត​ ប្រធាន​ អនុប្រធានមន្ទីរ​ ជុំវិញខេត្ត,​ គណៈអភិបាល​ ក្រុមប្រឹក្សាស្រុក,​ មន្ត្រីរាជការ​ កងកម្លាំងជុំវិញខេត្ត​ និងស្រុក​ មេឃុំ មន្ត្រីពាក់ព័ន្ធ​ និងប្រជាពលរដ្ឋ​ សរុបចំនួន​ ៥០០​ នាក់​។ *គួរបញ្ជាក់ដែរថាផ្លូវដែលត្រូវបើកការដ្ឋានសាងសង់នាឱកាសនេះ​ មានប្រវែង២៨៣០​ ម៉ែត្រ​ ឆ្លងកាត់៦​ ភូមិ​នៃឃុំក្រាំងយ៉ូវ​ ​ ក្នុងនោះប្រវែង១០០០ទទឹង៥​ ម៉ែត្រ​ ឆ្លងកាត់២​ ភូមិ​ គឺភូមិចេកប្រវែង៥០០​ ម៉ែត្រ​ និងភូមិអង្គ​ ប្រវែង៥០០​ ម៉ែត្រ សាងសង់ដោយប្រើប្រាស់ថវិកាគុណប្រយោជន៍ឆ្នាំ២០១៨​ របស់រដ្ឋបាលខេត្តកណ្តាល​ ហើយផ្លូវប្រវែង១៨៣០​ ម៉ែត្រ​ ទទឹង៤,៥​ ម៉ែត្រ​ ឆ្លងកាត់៤ភូមិ​​ គឺភូមិអណ្តូង​ប្រវែង៣៦០ម៉ែត្រ ភូមិអំពិលលាស់​៤០០ ម៉ែត្រ​ ភូមិវិហារ​ និងភូមិពីងពុង​មានប្រវែង១០៧០​ ម៉ែត្រ សាងសង់ដោយប្រើប្រាស់ថវិការបស់មន្ទីរអភិវឌ្ឍជនបទខេត្ត។

*ក្នុងឱកាសនោះដែរ​ ឯ.ឧ​ អភិបាលខេត្ត​ បានឧបត្ថម្ភប្រជាពលរដ្ឋអញ្ជើញ​ចូលរួម​ចំនួន៥០០​ នាក់​ ក្នុងម្នាក់ៗ​ទទួលបានថវិកា​ ចំនួន​ ១​ ម៉ឺនរៀល។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកណ្តាល (ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ