លោកជំទាវ មិថុនា ភូថង បានអញ្ជើញ ស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត យឿង សុខុន ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញព្រំដែនគោក របស់កងវរសេនាតូចលេខ៣ នៃតំបន់ប្រតិបត្តិការសឹករងកោះកុង
May 02, 2018 អ្នកទស្សនា :

ថ្ងៃពុធ ៣ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកោះកុង បានអញ្ជើញ ស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក ជាមេបញ្ជាការយោធភូមិភាគទី៣ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញព្រំដែនគោក របស់កងវរសេនាតូចលេខ៣ នៃតំបន់ប្រតិបត្តិការសឹករងកោះកុង ឆ្នាំ២០១៨។ លោកជំទាវ បានថ្លែងអំណរគុណ ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានជួយគាំទ្រ អោយមានវគ្គហ្វឹកហ្វឺនជំនាញព្រំដែនគោក របស់កងវរសេនាតូចលេខ៣ នៃតំបន់ប្រតិបត្តិការសឹករងកោះកុង ឆ្នាំ២០១៨នាពេលនេះ សូមអោយកម្មសិក្សាការីទាំងអស់យកចិត្តទុកដាក់ខ្ពស់ និងគោរពវិន័យវគ្គបណ្តុះបណ្តាលអោយបានខ្ជាប់ខ្ជួន ព្រមទាំងក្រេបយកចំណេះដឹងល្អៗ និងថ្មីៗ ពីគ្រូឧទ្ទេស ដែលមានជំនាញពិតប្រាកដ សម្រាប់ការងារបម្រើជាតិមាតុភូមិ និងការការពារបូរណភាពទឹកដី ជាពិសេសនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ដែលកងកម្លាំងទាំងអស់ពិតជាបានលៈបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដី ទើបប្រទេសជាតិ មានសុខសន្តិភាព និងស្ថិរភាពនយោបាយ ហើយមានឱកាសអភិវឌ្ឍប្រជាតិ លើគ្រប់វិស័យ ជាពិសេសយោធា ព្រំដែនកម្ពុជា ថៃ ពិតជាមានកិច្ចសហការ និងទំនាក់ទំនងល្អ ជាប្រចាំៗផងដែរ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកោះកុង (ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ