ឯកឧត្ដម ម៉ែន វិបុល បានអញ្ជើញចូលរួមចុះត្រួតពិនិត្យការរៀបចំ តុបតែងលម្អ និងការរៀបចំតាំងផលិតផលផ្សេងៗនៅតាមស្ដង់ពិព័រណ៍ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨
May 02, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ០៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត បានចូលរួមអមដំណើរសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អញ្ជើញចុះត្រួតពិនិត្យការរៀបចំ តុបតែងលម្អ និងការរៀបចំដាក់តាំងផលិតផលផ្សេងៗនៅតាមស្ដង់ពិព័រណ៍ផលិតផលកសិកម្ម និងសិប្បកម្មក្នុងស្រុក សម្រាប់ត្រៀមបង្ហាញព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ស្ដេចយាងទត និងទស្សនាពិព័រណ៍ បន្ទាប់ពីបញ្ចប់ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ ។ សូមបញ្ជាក់ថា នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០១៨ នៅខេត្តស្វាយរៀង នឹងមានការដាក់តាំងបង្ហាញពីផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុក និងលទ្ធផលសកម្មភាពនានារបស់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តស្វាយរៀង មន្ទីរ-អង្គភាពនានាជុំវិញខេត្ត សាកលវិទ្យាល័យស្វាយរៀង រដ្ឋបាលក្រុង ស្រុកទាំង៨ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ