ឯកឧត្តម ម៉ៅ ភិរុណ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ប្រវែង ១២៩៤ ម៉ែត្រ​ ទទឹង​ ៥ម៉ែត្រ ស្ថិតនៅភូមិយាយម៉ី ឃុំកោះខ្សាច់ទន្លា​ ស្រុកស្អាង ខេត្តកណ្តាល
May 02, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ៣រោច ខែពិសាខឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល​ បានចូលជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ប្រវែង ១២៩៤ ម៉ែត្រ​ ទទឹង​ ៥ម៉ែត្រ ស្ថិតនៅភូមិយាយមុី ឃុំកោះខ្សាច់ទន្លា​ ស្រុកស្អាង ពិធីនេះផងដែរ​ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត, មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត និងស្រុក មេឃុំ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ សរុបជាង ៥០០ នាក់។

*នៅក្នុងឱកាសនោះ​ ឯឧ​ អភិបាលខេត្ត​ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ​ និងអ្នកចូលរួម​ ពីសមិទ្ធផល​នានា​ និងការរីកចម្រើន​របស់ប្រទេស​ជាតិ និយាយជារួម​ និងនិយាយដោយឡែក​ គឺសមិទ្ធផលនានា​ រួមមាន​ វត្តអារាម​ សាលារៀន​ មន្ទីរពេទ្យ​ មណ្ឌលសុខភាព​ ផ្លូវ​កៅស៊ូ​ ផ្លូវបេតុង​ តូចធំ​ វែងខ្លី ស្ពានតូចធំ​ ស្ពា​នវែងខ្លី​​ បានកើតឡើងព្រោងព្រាតក្នុងភូមិសាស្ត្រខេត្តកណ្តាល​ និងស្រុកស្អាង នៅក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ ព្រមទាំងគម្រោងនានាផ្សេងៗទៀត​ដែលរដ្ឋបាលខេត្ត​ និងរាជរដ្ឋាភិបាល​ គ្រោងអនុវត្តនៅឆ្នាំជាបន្តបន្ទាប់ខាងមុខ ដែលការរីកចម្រើន​ទាំងនេះ​ គឺកើតឡើងដោយសារប្រទេសជាតិយើងមានសុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ ជាពិសេសគឺមានការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ។​​

*ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានណែនាំដល់ក្រុមហ៊ុនទទួលការ និងអាជ្ញាធរដែនដី ក៏ដូចជាប្រជាពលរដ្ឋ ដូចខាងក្រោម៖

+ស្នើក្រុមហ៊ុនតាំង ចេងអ័ង ដែលទទួលបន្ទុកសាងសង់​ ត្រូវគោរព និងអនុវត្តឲ្យបានត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេស ធានានូវគុណភាព និងសុវត្ថិភាព ហើយ​ត្រូវបញ្ចប់គម្រោងអោយបានទាន់ពេលវេលា។

+​ណែនាំអោយអាជ្ញាធរ​ដែនដី និងម្ចាស់អាជីវកម្មកំពង់ចម្លង​ ត្រូវយកចិត្តទុកដាក់លើបទដ្ឋានបច្ចេកទេស​ ដោយបំពាក់នូវបរិក្ខារការពារសុវត្ថិភាព​ ដឹកជញ្ជូនមិនត្រូវដាក់លើសទម្ងន់​។ ល។ ដើម្បីបញ្ចៀសអោយបានទាំងស្រុងនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។

*ក្នុងឱកាសនោះដែរ​ ឯ.ឧ​ អភិបាលខេត្ត​ បានឧបត្ថម្ភ​ ដូចខាងក្រោម៖

+​ ផ្តល់អគារសិក្សាមួយខ្នង៥​ បន្ទប់​ ដល់អនុវិទ្យាល័យកោះខ្សាច់ទន្លា​ ដោយត្រូវសាងសង់ក្នុងឆ្នាំ២០១៩​ +​ ប្រជាពលរដ្ឋអញ្ជើញ​ចូលរួម​ចំនួន៥០០​ នាក់​ ក្នុងម្នាក់ៗ​ទទួលបានថវិកា​ ចំនួន​ ១​ មុឺនរៀល។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកណ្តាល (ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ