លោកជំទាវ មិថុនា ភូថង បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៨
May 02, 2018 អ្នកទស្សនា :

ថ្ងៃពុធ ៣ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៨ ក្រោមប្រធានបទ "កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល"។ លោកជំទាវ បានលើកឡើងថា ការប្រារព្ធពិធីខួបលើកទី ១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៨ ក្រោមប្រធានបទ "កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល" ពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជន ដែលតែងតែចូលរួមផ្តល់ការគាំទ្រ ទាំងស្មារតី និងសម្ភារ ព្រមទាំងថវិកា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង។ ការគាំទ្រយ៉ាងពេញទំហឹងដល់កាកបាទក្រហម ដែលមានតួនាទី ជាជំនួយការអោយអាជ្ញាធរ សាធារណៈលើវិស័យមនុស្សធម៌នាំមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដែលមានបេសកកម្មខិតខំកសាង និងពង្រឹងសមាគមជាតិមួយនេះ ដោយមានការប្រមូលផ្តុំកម្លាំងមនុស្សធម៌ ទាំងធនធានមនុស្ស បច្ចេកទេស ថវិកា ដើម្បីជួយដល់ជនរងគ្រោះ និងជនងាយរគ្រោះបំផុត តាមរយៈការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌របស់ចលនា និងការអភិវឌ្ឍស្ថាប័ន។ ជាការឆ្លើយតបទៅនឹងគោលដៅ ដ៏ឧត្តុងឧត្តមរបស់យើងពិសេសការផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដលើអ្នករងគ្រោះ និងអ្នកងាយរងគ្រោះបំផុត ដូចជាចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍។ល។ ដែលត្រូវការចាំបាច់នូវការជួយពីសាខា។ ផ្អែកតាមការខិតខំប្រឹងប្រែងផ្តល់សេវាកម្មមនុស្សធម៌បានទាន់ពេលវេលា និងមានប្រសិទ្ធភាព របស់ស្ថាប័នមនុស្សធម៌មួយនេះ ពីមួយឆ្នាំទៅមួយឆ្នាំ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ទទួលបានការឧបត្ថម្ភ គាំទ្រពីសប្បុរសជន ទាំងក្នុង និក្រៅប្រទេស និងពីគ្រប់មជ្ឈដ្ឋាន ក្នុងនិងក្រៅតំបន់រដ្ឋបាលខេត្ត ដែលបានធ្វើអោយសាខាមានលទ្ធភាព និងធនធាន ជួយដល់ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកោះកុង (ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ