ឯកឧត្តម ម៉ៅ​ ភិរុណ​ ជួបសំណេះសំណាលជាមួយបងប្អូនកម្មករ​ កម្មការនី​ ចំនួ​ន​ ៨០០​ នាក់​ នៅស្រុកកោះធំ​ ក្នុងឱកាសអបអរសាទរខួបអនុស្សារីយ៍​លើកទី១៣២​ ទិវាពលកម្មអន្តរជាតិ០១​ ឧសភា​ ២០១៨
May 01, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ​ ២រោច​ ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១​ ខែឧសភា ឆ្នាំ២០១៨​ ឯ.ឧ.​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល​ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សារីយ៍​លើកទី១៣២​ ទិវាពលកម្មអន្តរជាតិ០១​ ឧសភា​ ២០១៨​ ក្រោមប្រធានបទ​ "សន្តិភាព​ ស្ថិរភាព​ ដើម្បីការងារ​ និងមុខរបរ​"​ ស្រុកកោះធំ​​ ។ សមាសភាពចូលរួម​ មាន៖ ឯកឧត្តម​ លោកជំទាវ​ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​ លោកជំទាវ​ អភិបាលរងខេត្ត​ លោក​ លោកស្រី​ ប្រធានមន្ទីរ

-អង្គភាព​ ជុំវិញខេត្ត​ មន្ត្រីពាក់ព័ន្ធ និងបងប្អូនកម្មករ​ កម្មការនី​ សរុបអ្នកចូលរួម​ជាង ៨៥០នាក់​ (កម្មករ​ កម្មការនី​ចំនួន​ ៨០០នាក់)។

*នាឱកាសនោះ ឯកឧត្តម បានគូសបញ្ជាក់នូវការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែករឹង និងផ្នែកទន់ ការកើនឡើងនូវកំណើនសេដ្ឋកិច្ច​ និងកំណើនការងារ​ ប្រកបដោយចីរភាព ការផ្តល់អត្ថប្រយោជន៍​ និងកិច្ចគាំពារនានារបស់រាជរដ្ឋាភិបាលចំពោះកម្មករ កម្មការនី​ ។

ជាមួយគ្នានេះ​ ឯឧ​ ក៏បានបញ្ជាក់ថា​ សមិទ្ធផល​នានា​ ការរីក​ច្រើន​ និងអត្ថប្រយោជន៍​ ទាំងនេះ​ កើតមានដោយសារប្រទេសយើង​ មានសុខសន្តិភាព​ និងស្ថិរភាព​នយោបាយ​ ដែលកើត​ចេញពីនយោបាយ​ ឈ្នះ

-ឈ្នះ​ និងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុនសែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

*បន្ថែមពីលើនេះ ឯកឧត្តមក៏បានណែនាំដល់ និងអាជ្ញាធរដែនដី ក៏ដូចជាបងប្អូនកម្មករ​ កម្មការនី ដូចខាងក្រោម៖

+ចូលរួមថែរក្សានូវសន្តិភាពដែលបានមកក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ហ៊ុន​ សែន​ ដែលធ្វើអោយប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ​ ពោល​ មានសន្តិភាព​ មានការអភិវឌ្ឍ។

+ផ្តាំផ្ញើដល់បងប្អូនទាំងអស់​ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ដើម្បីកាត់បន្តយនូវគ្រោះថ្នាក់ផ្សេងៗ។

+​ផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ ត្រូវនៅអោយឆ្ងាយពីគ្រឿងញៀន​ ហើយអាជ្ញាធរ​មានសមត្ថកិច្ច​ ត្រូវពង្រឹងនូវការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ តាមរយៈវិធានការអប់រំ​ រដ្ឋបាល​ និងវិធានការច្បាប់​ អោយបានមុឺងម៉ាត់​ ដើម្បីអោយសហគមន៍របស់យើងគ្មានគ្រឿងញៀន​ និងសាងសុភមង្គលជូនគ្រួសារ​ និងសហគមន៍។

+ត្រូវអំពាវនាវឱ្យបងប្អូនទាំងអស់ត្រូវចូលរួមថែរក្សាសន្តិភាពអោយបានស្ថិតស្ថេរ និងត្រូវទៅចូលរួមបោះឆ្នោតជ្រើសតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា​ ដើម្បីការពារសន្តិភាពដែលយើងមានរួចហើយ​ និងដើម្បីអភិវឌ្ឍន៍ភូមិ​ ឃុំ​ របស់យើងឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៅទៀត។

*នៅចុងបញ្ចប់នៃពិធីនេះ​ ឯ.ឧ អភិបាលខេត្ត បានឧបត្ថម្ភដល់បង​ប្អូន​ កម្មករ​ កម្មការនី​ ដែលអញ្ជើញចូលរួមចំនួន៨០០ នាក់ ក្នុងម្នាក់ៗ​ទទួលបានថវិកា ចំនួន ៥ មុឺនរៀល​ និងសារុងចំនួ​ន​ ០១៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកណ្តាល (ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ