ឯកឧត្តម​ ជា​ សុមេធី​​ បានអញ្ជើញចូលរួមជាអធិបតី​ក្នុងពិធី​ អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣២​ ទិវាពលកម្មអន្តរជាតិ​ ១​ ឧសភា​ ២០១៨​ និងបាយសាមគ្គី​
May 01, 2018 អ្នកទស្សនា :

ព្រឹក​ថ្ងៃអង្គារ​ ២រោច​ ខែពិសាខ​ ឆ្នាំច​ សំរឹទ្ធិ​ស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី១​ ខែឧសភា​ ឆ្នាំ២០១៨​ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្ត​ព្រៃវែង​ និងឯកឧត្តម​ ស្បោង​ សារ៉ាត​ ប្រធានក្រុម​ប្រឹក្សាខេត្ត​ ឯកឧត្តម​ យុន​ ឈុន្នី​ អនុរដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ​ បានចូលរួមជាអធិបតី​ក្នុងពិធី​ អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣២​ ទិវាពលកម្មអន្តរជាតិ​ ១​ ឧសភា​ ២០១៨​ និងបាយសាមគ្គី​ ជាមួយបងប្អូនកម្មករ​និយោជិក​សហគ្រាស​ គ្រឹះស្ថាន​ ធានាគារ​ និងមីក្រូហិរញ្ញវត្ថុ​ ក្នុងខេត្ត​ និងមាន​ការ​ចាប់រង្វាន់​ ដល់និយោជិកទទួលបានរង្វាន់គ្រប់ៗគ្នាផងដែរ។ ពិធីនេះ បានរៀបចំដោយ​មន្ទីរ​ការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រៃវែង​ នៅស្រុកស្វាយអន្ទរ​។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង (ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ