ខេត្តកំពង់ឆ្នាំងបានខួបអនុស្សាវរីយ៍លើកទី១៣២ ទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ (សន្តិភាព ស្ថិរភាព ដើម្បីការងារ និងមុខរបរ)
May 01, 2018 អ្នកទស្សនា :

ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ឯកឧត្តម ឈួរ ច័ន្ទ ឌឿនបានអញ្ជើញជាអធិបតីភាពពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៣២ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ១៨៨៦ - ១ ឧសភា ២០១៨ក្រោមប្រធានបទ (សន្តិភាព ស្ថិរភាព ដើម្បីការងារ និងមុខរបរ)នៅសាលាស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួមពី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តអាជ្ញាធរស្រុក និងកម្មករនិយោជិត យ៉ាងច្រើនកុះករ។ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តបានអំពាវនាវដល់និយោជក កម្មករនិយោជិត អង្គការសហជីព អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ត្រូវ រក្សាឲ្យបានការសាមគ្គីភាពផ្ទៃក្នុង រវាងនិយោជក និងកម្មករនិយោជិត និងត្រូវមើលឃើញឲ្យច្បាស់អំពីផលប្រយោជន៍ផ្ទាល់ខ្លួន ផលប្រយោជន៍ក្រុមហ៊ុន ព្រមទាំងផលប្រយោជន៍សង្គមទាំងមូលផងដែរ ។ ត្រូវបង្កើតមនសិកាស្រឡាញ់រាប់អានគ្នា ចេះជួយគ្នាទៅវិញទៅមក ចេះទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួន នឹងត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯង ក្នុងការបង្កើតសកម្មភាពការងារបច្ចេកទេសវិជ្ជាជីវៈដើម្បីការរីកចំរើន និងមានអនាគតរឹងមាំភ្លឺស្វាង ។ ត្រូវខិតខំអនុវត្តច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារ ព្រមទាំងបទប្បញ្ញត្តិពាក់ព័ន្ធនានាដើម្បីរក្សាស្ថិរភាពរបស់សហគ្រាស គ្រឹះស្ថាន និងជីវភាពរបស់កម្មករនិយោជិត ។ត្រូវខិតខំពង្រឹងភាពសុខដុមរមនារវាងនិយោជក និងកម្មករនិយោជិតដែលជាភាគីដៃគូដ៏សំខាន់ និងមិនអាចខ្វះបានសម្រាប់ស្ថិរភាពសង្គម និងរួមចំណែកអភិវឌ្ឍប្រទេសជាតិដូចប្រសាសន៍របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាៈកម្មករនិយោជិតត្រូវចាត់ទុកក្រុមហ៊ុនជាឆ្នាំងបាយរបស់ខ្លួន ហើយនិយោជកត្រូវចាត់ទុកកម្មករនិយោជិតជាដៃគូជីវិតមិនអាចខ្វះបានឡើយ ។ សូមយកឱកាសទិវាពលកម្មអន្តរជាតិថ្ងៃទី ១ ខែឧសភានេះ ធ្វើការរៀបចំសកម្មភាពវប្បធម៌សិល្បៈ ការសម្រាក លំហែ កម្សាន្តរីករាយតាមលទ្ធភាពនិងលក្ខណៈសម្បត្តិរៀងៗខ្លួនហើយត្រូវចៀសវាងធ្វើសកម្មភាពដែលនាំឲ្យរំខានដល់សណ្ដាប់ធ្នាប់សាធារណៈ និងបរិយាកាសសប្បាយរីករាយរបស់សង្គមជាតិ ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ឆ្នាំង (ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ