រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្ដីជូនដំណឹងស្ដីពី ការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារ ក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ ខេត្តឧត្តរមានជ័យ សម្រាប់ឆ្នាំ២០២១
March 11, 2021 អ្នកទស្សនា :

រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្តីជូនដំណឹងបើកការទទួលពាក្យសុំសិទ្ធិប្រឡងជ្រើសរើសសិស្ស-និស្សិត បញ្ជូលក្នុងក្របខណ្ឌមន្ដ្រីរាជការស៊ីវិលសម្រាប់ឆ្នាំ២០២១ ដើម្បីមកបម្រើការងារនៅសាលាខេត្តឧត្តរមានជ័យ ចំនួន០៦នាក់ ដែលរួមមាន៖ ក្របខ័ណ្ឌមន្ដ្រីរដ្ឋបាលជាន់ខ្ពស់ ចំនួន០២នាក់, ក្របខ័ណ្ឌមន្ដ្រីក្រមការ ចំនួន០២នាក់ និងក្របខ័ណ្ឌលេខាធិការរដ្ឋបាល ចំនួន០២នាក់។

បេក្ខជនដែលមានបំណងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ដ្រីរាជការសាលាខេត្តឧត្តរមានជ័យ ត្រូវមកទទួលពាក្យសុំចុះឈ្មោះ និងត្រូវមកដាក់ពាក្យសុំចុះឈ្មោះ ដើម្បីចូលរួមប្រឡងប្រជែងនៅការិយាល័យគ្រប់គ្រងបុគ្គលិកនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តឧត្តរមានជ័យរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទីសុក្រទី០៩ ខែមេសា ឆ្នាំ២០២១ ខាងមុខ វេលាម៉ោង១៧:០០នាទី ជាកាលបរិច្ឆេទចុងក្រោយនៃការឈប់ទទួលពាក្យប្រឡង៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ