រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំឆ្នាំ២០២០ និងទិសដៅការងារប្រចាំឆ្នាំ២០២១
March 12, 2021 អ្នកទស្សនា :

ថ្ងៃសុក្រទី១២ ខែមីនា ឆ្នាំ២០២១ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យរបាយការណ៍ប្រចាំឆ្នាំ២០២០ និងទិសដៅការងារប្រចាំឆ្នាំ២០២១ ព្រមទាំងរបាយការណ៍ប្រចាំខែកុម្ភៈ និងលើកទិសដៅការងារអនុវត្តបន្តប្រចាំខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថា កិច្ចប្រជុំនេះ ដើម្បីអោយការរៀបចំរបាយការណ៍រដ្ឋបាលខេត្តកាន់តែមានភាពសុក្រឹត នឹងកាន់តែល្អប្រសើរ មុននឹងដាក់ជូនក្រុមប្រឹក្សាខេត្តអនុម័ត ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា។ ជាមួយនេះដែរ សូមលោក លោកស្រី ដែលជាសមាជិកអង្គប្រជុំ ជាពិសេសអ្នកទទួលបន្ទុកការងារបូកសរុបរបាយការណ៍ សូមចូលរួមពិនិត្យ និងកែលម្អឲ្យបានគ្រប់ជ្រុងជ្រោយ របាយការណ៍របស់ខ្លួន ដោយមានការចូលរួមពីលោក លោកស្រីទាំងអស់ ដើម្បីឱ្យរបាយការណ៍របស់រដ្ឋបាលខេត្តទាំងមូល កាន់តែល្អប្រសើរបន្ថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ