អភិបាលខេត្តតាកែវ​ បន្តចុះពិនិត្យមណ្ឌលចត្តាឡីស័កក្នុងអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ និងត្រៀមទទួលពលករវិលត្រឡប់មកពីប្រទេសថៃយកមកធ្វេីចត្តាឡីស័កឱ្យបានត្រឹមត្រូវ
March 11, 2021 អ្នកទស្សនា :

តាកែវ៖ ឯកឧត្ដម​ អ៊ូច​ភា​ អភិបាល​ខេត្ត​នៃគណៈអភិបាល​ខេត្តតាកែវ​ រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ​ នៅរសៀលថ្ងៃទី​ ១១​​ ខែមីនា​ ឆ្នាំ​២០២១​ បានអញ្ជេីញចុះពិនិត្យមណ្ឌលចត្តាឡីស័​ នៅក្នុងអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ នឹងត្រៀមដាក់ពលករ ស្នាក់នៅ​ និងធ្វេីចត្តាឡីស័ក​ឱ្យបានត្រឹមត្រូវ។

ក្នុងឱកាសចុះពិនិត្យក៏ដូចជាត្រៀមដាក់ពលករនេះដែរ​ ឯកឧត្ដម​ អ៊ូច​ ភា​ អភិបាល​ខេត្ត​ បានមានប្រសាសន៍ដោយធ្វេីការណែនាំទៅដល់បងប្អូនពលករដែលទេីបវិលត្រឡប់មកពីប្រទេសថៃ​ នឹងកំពុងតែធ្វេីចត្តាឡីស័ក​ នាពេលនេះ​ សូមបងប្អូនប្រកាន់ភ្ជាប់នឹងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល​ ក៏ដូចជាវិធានការណ៍សម្តេចតេជោ​ ហ៊ុន​សែន​ ៣កុំនឹង៣ការពារ​ ដេីម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដែលកំពុងតែឆ្លងចូលសហគមន៍របស់យេីង​។

ជាមួយគ្នានេះដែរ​ ឯកឧត្ដម​ អ៊ូច​ ភា​ ក៏បា​នណែនាំបន្ថែម​ទៅដល់មន្រ្តីជំនាញពាក់ព័ន្ធត្រូវរួមសហការគ្នាឱ្យបានខ្ពស់​លេីការងាររបស់ខ្លួននៅក្នុងមណ្ឌលចត្តាឡីស័កនេះ​ ពិសេសយកសំណាកអោយបានត្រឹមត្រូវ​ ហេីយក្នុងនោះដែរបងប្អូនពលករដែលកំពុងធ្វេីចត្តាឡីស័ក​ ក៏ត្រូវតែអនុវត្តនូវវិធានសុខាភិបាល​ ដោយមិនត្រូវដេីរទៅណាមកណាពីមណ្ឌលចត្តាឡីស័កនេះជាដាច់ខាត​ ពោលរយៈពេល១៤ថ្ងៃ​ត្រូវអនុវត្តអោបានល្អប្រសេីរ​ ដេីម្បីអោយសហគមន៍របស់យេីង​ យកឈ្នះកូវីដ១៩​ ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ