អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យទីតាំងមានការប៉ះពាល់ករណីឆ្លងកូវីដ១ករណីនៅក្រុងប៉ោយប៉ែត
March 11, 2021 អ្នកទស្សនា :

ថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងកងកម្លាំងចម្រុះ បានចុះពិនិត្យមើលទីតាំងដែលមានការពាក់ព័ន្ធក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីពិនិត្យ ពិភាក្សា ដាក់ចេញវិធានការបន្ទាន់ ត្រៀមឆ្លើយតប ទប់ស្កាត់តាមវិធានការសុខាភិបាល ចំពោះករណីមានភាពវិជ្ជមានទៅលើអ្នកបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកមានវិជ្ជមានកូវីដ១៩ម្នាក់

នៅទីតាំងមួយចំនួននៅក្រុងប៉ោយប៉ែត ។

ឯកឧត្តម អ៊ុំ រាត្រី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាលជាពិសេសអនុវត្ត៖

- ៣ការពារ

១.ពាក់ម៉ាស

២.លាងដៃ

៣.គម្លាតសង្គម គម្លាតបុគ្គល

- ៣កុំ

១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់

២.កុំទៅកន្លែងដែលមានមនុស្សច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំអោបគ្នាជាដើម។ ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ