ពលករជាង៦០០នាក់មានស្រុកកំណើតក្នុងខេត្តកំពង់ធំ ដែលចេញតាមច្រកក្នុងខេត្តជាប់ព្រំប្រទល់កម្ពុជា-ថៃ ត្រូវបានអាជ្ញាធរខេត្តកំពង់ធំ បញ្ជូនមកកាន់ខេត្តដើម្បីធ្វើចត្តាឡីស័កបន្តទៀត
March 11, 2021 អ្នកទស្សនា :

(រដ្ឋបាលខេត្តកំពង់ធំ) ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ ទទួលពលករ​មកពីប្រទេស​ថៃ​ប្រមាណជាង ៦០០នាក់ ដែលចេញតាមច្រកក្នុងខេត្តបាត់ដំបង ខេត្តឧត្ដរមានជ័យ ព្រំប្រទល់កម្ពុជា-ថៃ និងពលករ ដែលធ្វើចត្តាឡីស័កខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរខេត្ត បញ្ជូនមកកាន់ខេត្តកំពង់ធំ ដើម្បី​ធ្វើចត្តាឡីស័កបន្តទៀត នាល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងការរីករាលដាល​មេរោគ​កូវីដ១៩។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ពលករប្រុសស្រី ប្រមាណជាង ៦០០នាក់ ដែលមានស្រុកកំណើតនៅក្នុងខេត្តកំពង់ធំ ដែលបានវិល​ត្រឡប់មកស្រុកកំណើត​នៅពេលនេះ គឺដើម្បីយកមកធ្វើចត្តាឡីស័កបន្តទៀត អោយបានគ្រប់ចំនួន១៤ថ្ងៃ ទើបអនុញ្ញាតិឲ្យពួក​គាត់​វិល​​ត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួន។

ឯកឧត្តម សុខ លូ បន្តថា ពលករទាំងអស់នេះ គឺយើងបានបែងចែកអោយទៅតាមក្រុងស្រុកនីមួយៗ មិនទុក​ឲ្យ​នៅ​ក្នុង​មណ្ឌលចត្តាឡីស័ក វិទ្យាល័យកំពង់ធំទាំងអស់ទេ គឺឲ្យពួកគាត់ទៅធ្វើចត្តាឡីស័កតាម​ស្រុករបស់​ពួកគាត់ គឺមានន័យថា តាមមណ្ឌលចត្តាឡីស័ករបស់ស្រុកនិមួយៗ។

ទម្ទឹមនោះដែរឯកឧត្តមអភិបាលខេត្តកំពង់ធំបានអំពាវនាដល់ពលករគ្រប់រូប សូមកុំគេចវេសពីការធ្វើ​ចត្តាឡីស័ក​​​​ឲ្យសោះ។ បើមិនស្រឡាញ់ខ្លួនឯងទេ សូមកុំបំផ្លាញក្ដីសុខអ្នកដទៃអោយសោះ។

ឯកឧត្តមបានបញ្ជាក់ទៀតថា បងប្អូនពលករបានមកធ្វើចត្តាឡីស័កនាពេល​នេះ មានក្រុមគ្រូពេទ្យជំនាញ អាជ្ញាធរ មន្ទីរគ្រប់ស្ថាប័ន សមត្ថកិច្ចទាំង៣ គឺ កម្លាំងនគរបាលខេត្ត កម្លាំងអាវុធហត្ថខេត្ត កម្លាំងយោធា បានរង់ចាំទទួល ការពារសន្តិសុខជូនបងប្អូនពលករគ្រប់រូប និងចែកបាយ ចែកទឹកដល់ពួកគាត់ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ