អភិបាលខេត្តរតនគិរី អញ្ជើញចុះពិនិត្យការងារស្ថាបនាស្ពានអូរខ្វាវ ស្ថិតនៅភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់
March 11, 2021 អ្នកទស្សនា :

រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរដោយប្រធានមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យការងារស្ថាបនាស្ពានដែកបេឡេតិ៍ ១ទីតាំង ស្ថិតនៅក្នុងភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ក្រោមគម្រោងរបស់រដ្ឋបាលខេត្ត។ ស្ពាននេះត្រូវបានចាប់ផ្តើមដំណើរការសាងសង់នៅអំឡុងដើមឆ្នាំ២០២០ និងបានបញ្ចប់ដំណើរការដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់កន្លងមកនេះ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវថែរក្សាស្ពាននេះឲ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែងជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទូទៅដែលប្រើប្រាស់ស្ពាននេះ៕

ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ