អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញ និង អាជ្ញាធរពាក់ព័ន្ធ ចុះសំណេះសំណាលសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កត្រឹមត្រូវ នៅមណ្ឌលចត្តឡីស័ក វិទ្យាល័យ ហ៊ុន សែន តាខ្មៅ និងមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា ព្រែកតាពៅ
March 09, 2021 អ្នកទស្សនា :

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ៨៧ នាក់ ត្រូវបានអាជ្ញាធរខេត្ត អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ រៀងៗខ្លួន បន្ទាប់ពីបានធ្វើចត្តាឡីស័កបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល និងបានយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ-១៩ចំនួន ៣ដង លទ្ធផលអវិជ្ជមាន។

រសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ ចុះសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល នៅមណ្ឌលចត្តឡីស័ក វិទ្យាល័យ ហ៊ុន សែន តាខ្មៅ និងមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា ព្រែកតាពៅ ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសំដែងនូវការអបអរសាទរ ដល់បងប្អូនប្រជាពលរដ្ឋទាំង ៨៧ នាក់ ដែលបានធ្វើចត្តាឡីស័កបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ព្រមទាំងផលធ្វើតេស្តរកមេរោគកូវី-១៩ ចំនួន៣ដងហើយលទ្ធផលមិនមានអ្នកណាម្នាក់មានផ្ទុកមេរោគកូវីដ-១៩ ឡើយ។

ក្នុងឱកាសនោះដែ រឯកឧត្តម អភិបាលខេត្តកណ្ដាល ក៏បានធ្វើការអប់រំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្ទាប់ពីត្រឡប់ទៅផ្ទះរៀងខ្លួនវិញ ត្រូវអនុវត្តឱ្យបានល្អនៅវិធានការការពារមេរោគកូវីដ-១៩ ៣ការពារ ៣កុំ នោះគឺ ៣ការពារ គឺ១.ពាក់ម៉ាសជាប្រចាំ ២.លាងដៃជាមួយ អាកុល សាប៊ូ ឬជែល ឱ្យបានញឹកញាប់ ៣.រក្សាគម្លាតសង្គម គម្លាតបុគ្គល យ៉ាងតិច១ម៉ែត្រកន្លះឡើងទៅ និង ៣កុំ គឺ១.កុំចូលរួមទៅកន្លែងដែលបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើន ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មា កុំឱបគ្នាជាដើម។ ជាងនេះទៅទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តផ្សព្វផ្សាយនូវវិធានការការពារកូវីដ-១៩ ៣ការពារ ៣កុំ នេះ ទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្តកណ្ដាល ក៏បានស្នើដល់អាជ្ញាធរក្រុងតាខ្មៅ ត្រូវពិនិត្យមើល ទីតាំងអាហារដ្ឋាន ភោជនីយដ្ឋាន និងកន្លែងប្រកបរបបនានា ត្រូវអនុវត្តឱ្យបាននូវវិធានការរបស់ក្រសួងសុខាភិបាល ហើយក្នុងករណីដែលបងប្អូនអាជីវករទាំងអស់មិនអនុវត្តតាម ឯកឧត្តមអភិបាលខេត្ត បញ្ជាឱ្យអាជ្ញាធរក្រុងតាខ្មៅ រ្រូវមានវិធានការឱ្យបានតឹងរឹងបំផុត នឹងឈានទៅដល់ការបិទអាជីវកម្មរបស់ពួកគាត់ផងដែរ។

សូមបញ្ជាក់ផងដែរថា ទូទាំងខេត្តកណ្ដាលគិតត្រឹមល្ងាចថ្ងៃទី០៩ ខែកុម្ភៈនេះ មានអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល មានចំនួន ៧១៨៤ នាក់ និងបានយកសំណាកទៅពិនិត្យចំនួន ៦៥១៣ នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលមានចំនួន ១២១៧ នាក់ និងអ្នកធ្វើចត្តាឡីស័កនៅផ្ទះមានចំនួន ៥៨២២ នាក់៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ