អភិបាលខេត្តកំពង់ឆ្នាំងអំពាវនាវអោយប្រជាពលរដ្ឋដេកក្នុងមុងដើម្បីការពារជំងឺគ្រុនចាញ់
April 28, 2018 អ្នកទស្សនា :

ឯកឧត្តម ឈួរ​​ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ​ ដែលរស់នៅក្នុងភូមិឃុំក្ដុលសែនជ័យ ស្រុកទឹកផុស អោយរស់នៅត្រូវមានអនាម័យនិងត្រូវដេកក្នុងមុងជានិច្ច ដើម្បីការពារកុំអោយកើតមានជំងឹគ្រុនចាញ់។ ឯកឧត្តម បានមានប្រសាសន៍អំពាវនាវបែបនេះ នៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដែលបានប្រារព្ធធ្វើនៅភូមិក្តុល ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ដែលបានប្រារព្វឡើងក្នុងពេលនេះ ក្នុងគោលបំណងពញ្ញាក់ស្មារតីបងប្អូនប្រជាពលរដ្ឋអោយចូល រួមក្នុងវិធានការការពារនិងរំលឹកនូវសកម្មភាពអន្តរាគមន៍ចំបងៗ ដើម្បីឈានទៅលប់បំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅកម្ពុជានាឆ្នាំ២០២៥។ ឯកឧត្តមឈួរ ច័ន្ទឌឿនបញ្ជាក់ថា ថ្វីត្បិតតែជំងឺដ៏កាចសាហាវនេះ បានសម្លាប់ប្រជាពលរដ្ឋរៀងរាល់ឆ្នាំ តែយើងអាចការពារបាន ដោយធ្វើយ៉ាងណាកុំអោយមូសខាំ ដែលជាពិធីពិសេសមានប្រសិទ្ធភាពនោះ គឺយើងត្រូវដេកក្នុងមុងជានិច្ចទោះនៅផ្ទះឬនៅក្នុងព្រៃក៏ដោយ។ ករណីមានការសង្ស័យថាខ្លួនមានជំងឺគ្រុនចាញ់ត្រូវរួសរាន់ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលបានការពិនិត្យព្យាបាលបានត្រឹមត្រូវនិងទាន់ពេលវេលា។ លោកប្រាក់ វ៉ុនប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា យោងតាមទិន្នន័យសុខាភិបាលឆ្នាំ២០១៧ នៅទូទាំងប្រទេសមានករណីជំងឺគ្រុនចាញ់សរុបចំ៤៥ ៩៩១ករណី និង ស្លាប់១ករណី ។ ដោយឡែកនៅក្នុងខេត្តកំពង់ឆ្នាំង មានករណីគ្រុនចាញ់សរុប២ ៤២២ករណី ។ ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តបានចែកមុងជ្រលក់ថ្នាំជូនដល់ប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីនេះផងដែរ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ