logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យ លោក ឡូរ៉ង់ ទ្រីប៉ូណេ ភារធារីស្ថានទូត សាធារណរដ្ឋបារាំង ប្រចាំប្រទេសកម្ពុជាបានចូលជួបសម្តែងការគួរសម
39
27-April-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃសុក្រទី១៣កើតខែពិសាខឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ខែមេសាឆ្នាំ២០១៨ លោក ឡូរ៉ង់ ទ្រីប៉ូណេ ភារធារីស្ថានទូត សាធារណរដ្ឋបារាំង ប្រចាំប្រទេសកម្ពុជាបានចូលជួបសម្តែងការគួរសមជាមួយ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ លោក ឡូរ៉ង់ ទ្រីប៉ូណេ មានគោលបំណងស្វែងយល់អំពីជីវភាពនិងការប្រកបរបររបស់ប្រជាជននិងភ្ញៀវទេសចរណ៍ ដែរមកវិនិយោគនៅខេត្តព្រះសីហនុ។ លោកក៏ចង់សិក្សាស្វែងយល់អំពីអាជីវកម្មនិងការវិនិយោគជនបរទេសនានានៅខេត្តព្រះសីហនុហើយគាត់មានគម្រោងជំរុញទេសចរណ៍បារាំងអោយមកចាប់អារម្មណ៍នៅខេត្តព្រះសីហនុ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុបានស្វាគមន៍ដល់លោកឡូរ៉ង់ ទ្រីប៉ូណេ ភារធារីស្ថានទូត សាធារណរដ្ឋបារាំង ដែលបានពិភាក្សាស្វែងយល់ពីវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ រូមទាំងបានស្នើអោយលោកជួយណែនាំបង្ហាញពីវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ ដល់ជនជាតិរបស់ខ្លួនដើម្បីបានមកទស្សនាតំបន់ទេសចរណ៍នានាក្នុងទឹកដីខេត្តព្រះសីហនុ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រះហនុ (ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ