logo
Header Logo
ព័ត៌មានលម្អិត
thumbnail
គណៈប្រតិភូកំពង់ផែក្រុងធានជីង Tian jin ប្រទេសចិន អញ្ជើញចូលជួប ពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ
61
27-April-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ គណៈប្រតិភូកំពង់ ផែក្រុងធានជីង Tian jin នៃប្រទេសចិន ដឹកនាំដោយលោក Wang Yidong Deputy section បានចូលជួបសម្តែងការគួរសមជាមួយរដ្ឋបាលខេត្តព្រះសីហនុ ។ លោក Wang Yidong បានមានប្រសាសន៍ឲ្យដឹងថា គណៈ ប្រតិភូរបស់លោកមកទស្សនៈកិច្ចខេត្តព្រះសីហនុនាឱកាសនេះមានគោលបំណង់ចង់សិក្សាស្វែងយល់ និងធ្វើកិច្ចសហការជាមួយគ្នា និងកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្នុងការដឹកជញ្ជូនការ ផ្លាស់ប្តូរទំនិញទៅវិញទៅមកកាន់តែមានភាពងាយស្រួល ។ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៏ចំពោះគម្រោងរបស់គណៈប្រតិភូកំពង់ផែរក្រុងធានជីង នៅលើទឹកដីខេត្តព្រះសីហនុ ខណដែលខេត្តព្រះសីហនុ គឺជាខេត្តដែលមានកំពង់ផែអន្តរជាតិទឹកជ្រៅតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា និងមានសក្កានុពលខ្ពស់ លើវិស័យដឹកជញ្ជួនតាមផ្លូវសមុទ្រ ។ លោកបានបន្តថា ខេត្តព្រះសីហនុត្រូវបានប្រមុខរាជរដ្ឋាបាលកម្ពុជា ចាត់ទុកជាខេត្តបំពង់ករសេដ្ឋកិច្ចយ៉ាងសំខាន់ នៃព្រះរាជា ណាចក្រកម្ពុជា ជាកស្តែងបច្ចុប្បន្ឋខេត្តព្រះសីហនុ កំពុងក្លាយជាគោលដៅវិនិយោគ ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ប្រកបដោយសក្កានុពល ដែលមានអ្នកវិនិយោគិនពីគ្រប់ទិសទី ពិសេសវិនិ យោគ និងទេសចរចិន មកកាន់ខេត្តព្រះសីហនុយ៉ាងគំហុក ធ្វើឲ្យខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើនលឿនគួរអោយកត់ សំគាល់ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រះសីហនុ (ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ