អាជ្ញាធរខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ជូនបងប្អូនប្រជាពលរដ្ឋក្រ១ និងក្រ២ ចំនួន០៩គ្រួសារ (កំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ)
March 07, 2021 អ្នកទស្សនា :

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ បានចាត់ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត រួមជាមួយអាជ្ញាធរស្រុកកងមាស ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋក្រ១ និងក្រ២ ចំនួន០៩គ្រួសារ (កំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ) ដែលជាប់ពាក់ព័ន្ធដោយប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ពាក់ព័ន្ធនឹងមង្គលការនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស។

ក្នុងឱកាសនោះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះក្នុងភូមិកោះតូច។ ឯកឧត្តម អភិបាលរងខេត្ត បានអំពាវនាវ ដល់អ្នកដែលកំពុងតែធ្វើចត្តាឡីស័ក អនុវត្តខ្ជាប់ខ្ជួននូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមការណែនាំរបស់មន្ត្រីសុខាភិបាលប្រកបដោយស្មាតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា៖ បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានរកឃើញបុរសម្នាក់ដែលបានមកចូលរួមក្នុងពិធីមង្គលការ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស មានផ្ទុកជំងឺកូវីដ-១៩។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ និងបានរៀបចំទីតាំងសម្រាប់ពិនិត្យសុខភាព យកសំណាក សរុប ២៩២នាក់ (ស្រី ១២១នាក់) និងធ្វើចត្តាឡីស័ក នៅតាមផ្ទះ ២១១នាក់ និងនៅមណ្ឌលចត្តាឡីស័ករដ្ឋបាលខេត្ត ចំនួន ២១នាក់។ ជាមួយគ្នានេះនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានទទួលលទ្ធផលពិនិត្យសំណាកលើកទី១ ពាក់ព័ន្ធមង្គលការនៅភូមិកោះតូច ទាំង២៩២នាក់ គឺអវិជ្ជមាន។

អំណោយសម្រាប់១គ្រួសារៗ ទទួលបានថវិកាចំនួន៣០០.០០០រៀល និងអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ក្នុង១គ្រួសារ អង្ករចំនួន៥០គីឡូក្រាម និងម៉ាស់ចំនួន២០ម៉ាស់៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ