អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ នៅទីតាំងផ្ទះសំណាក់មួយកន្លែង ស្ថិតនៅឃុំសំរ៉ុង ស្រុកព្រៃនប់
March 07, 2021 អ្នកទស្សនា :

រសៀលថ្ងៃសៅរ៍ ទី៦ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ នៅទីតាំងផ្ទះសំណាក់មួយកន្លែង ស្ថិតនៅឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជនជាតិវៀតណាមចំនួន០៣នាក់ បានស្នាក់នៅ ដោយពួកគាត់មានការឡើងកំដៅខ្លាំង ហើយត្រូវបានក្រុមគ្រូពេទ្យយកសំណាក ក្នុងនោះអ្នកពាក់ព័ន្ធជាជនជាតិខ្មែរចំនួន០៣នាក់ទៀតដែលជាម្ចាស់ផ្ទះសំណាក់ ក៏ត្រូវបានយកសំណាកផងដែរ ដោយឡែកផ្ទះសំណាក់នេះត្រូវបានហ៊ុំព័ទ្ធទុកធ្វើជាចត្តាឡីស័កជាបណ្តោះអាសន្នសិន។ ជាមួយគ្នានេះដែរ អាជ្ញាធរក៏បានណែនាំឱ្យក្រុមគ្រួសាររបស់ម្ចាស់ផ្ទះសំណាក់ដែលស្នាក់នៅផ្ទះផ្សេងមួយកន្លែងទៀត ត្រូវធ្វើចត្តាឡីស័កនៅក្នុងផ្ទះ និងតាមដានសុខភាពរយ:ពេល១៤ ថ្ងៃផងដែរ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានប្រសាសន៍ថាទោះបីករណីនេះជាការសង្ស័យ ក៏យើងត្រូវបង្កើនការប្រុងប្រយ័ត្ន និងយកសំណាកទៅធ្វើតេស្តដើម្បីមានភាពប្រាកដប្រជា និងហ៊ុំព័ទ្ធទីតាំង ព្រមទាំងធ្វើចត្តាឡីស័កអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល។ ក្នុងនោះឯកឧត្តម ក៏បានផ្តល់ការណែនាំដល់គណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងដឹកនាំការងារអនុវត្តឱ្យបានហ្មត់ចត់បំផុតដោយសហការជាមួយជំនាញពាក់ព័ន្ធ ជាពិសេសមន្ត្រីជំនាញសុខាភិបាល ដើម្បីគ្រប់គ្រងលើទីតាំងដែលមានការសង្ស័យ និងស្រាវជ្រាវស្វែងរកអ្នកដែលមានការពាក់ព័ន្ធ សំដៅទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ