ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត
March 06, 2021 អ្នកទស្សនា :

រសៀលថ្ងៃសុក្រទី៥ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តក្រចេះ។ ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត។

ក្នុងកិច្ចប្រជុំនេះ មានរបៀបវារៈចំនួន៤ របៀបវារៈទី១.ពិនិត្យលើសេចក្តីព្រាងរបាយការណ៍ ២.ពិនិត្យលើការងារ សុខសណ្ដាប់ធ្នាប់សង្គម ៣.ពិនិត្យលើការងារសេដ្ឋកិច្ច សង្គម ៤.បញ្ហាផ្សេងៗ។

ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ អាជ្ញាធរ មន្ទីរ និងសមត្ថកិច្ចពាក់ព័ន្ធនូវចំណុចសំខាន់ៗ មួយចំនួនរួមមាន ៖ ១.អាជ្ញាធរក្រុង ស្រុក ត្រូវរួមសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះល្បាត និងពង្រឹងការត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម កុំឲ្យមានមនុស្សឆ្លងចេញចូលខុសច្បាប់ ក្នុងករណីមានការឆ្លងដែនចូលមកក្នុងខេត្ត ត្រូវរៀបចំចាត់ចែង ធ្វើចត្តាឡីស័ក និងយកសំណាកទៅវិភាគទាំងអស់ដោយគ្មានការលើកលែង ២.បន្តផ្សព្វផ្សាយ និងពង្រឹងការអនុវត្តវិធានការរបស់សម្តេចតេជោដើម្បីការការពារជំងឺកូវីដ១៩ (៣ការពារ ៣កុំ) រួមមាន ៣ការពារ (១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតបុគ្គល) ៣កុំ(១.កុំចូលទៅកន្លែងបិតជិត ២.កុំទៅកន្លែងមានមនុស្សច្រើន ៣.កុំចាប់ដៃគ្នា)។ ៣.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងវិធានការបង្ការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់ គ្រឿងញៀនឲ្យមានប្រសិទ្ធភាព។ ៤.មន្ទីរទេសចរណ៍ខេត្ត ត្រូវចុះពិនិត្យ និងពង្រឹងការអនុវត្តវិធានការសុខាភិបាលនៅតាម ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ជាដើម។ ៦.អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវគ្រប់គ្រង និងក្ដាប់ឲ្យបាននូវគ្រប់មុខសញ្ញាដែលចូលមក ដល់មូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋ និងពលករដែលមកពីក្រៅប្រទេស ដើម្បីចាត់ចែងរៀបចំឲ្យ ពួកគាត់ទៅធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កដែលខេត្តបានរៀបចំ ក្នុងករណីដែល ពួកគាត់ មិនទាន់បានធ្វើ ចត្តាឡីស័កនៅឡើយ។ ៧.រដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែន សមត្ថកិច្ច របស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ៨.មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវរៀបចំដំឡើងផ្លាកសញ្ញាចរាចរណ៍ឡើងវិញ និងជុសជុល ស្ពានដែលចាស់នៅក្នុងស្រុកសំបូរ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។

ឯកឧត្ដម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រី ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ដែលបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសើរគួឱ្យកត់សម្គាល់ ក្នុងនោះសម្រេចបាននូវការងារអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ជាពិសេសការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាដើម។

ក្នុងនោះដែល ឯកឧត្តម ក៏បានឧបត្ថម្ភថវិកាចំនួន ១លាន១សែន ដល់នាក់ធ្វើចត្តាឡីស័កចំនួន ១១នាក់ នៅស្រុកស្នួល ហើយថវិកានេះជាថវិការបស់គណះកម្មាធិការកូវីដថ្នាក់ខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ