រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ឋពិធីអបអរសាទរ ខួបលើកទី១១០ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២១
March 06, 2021 អ្នកទស្សនា :

នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំប្រារព្ធពិធីអបអរសាទរ ខួបលើកទី១១០ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ ២០២១ ក្រោមប្រធានបទ“ស្រ្តី និងការអភិវឌ្ឍន៍ក្នុងបរិការណ៍កូវីដ-១៩” ក្រោមអធីបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរកិច្ចការនារីខេត្ត និងមន្រ្តីរាជការចំណុះរចនាសម្ព័ន្ធសាលាខេត្ត សរុប១៤០រូប។

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេប និង អានព្រះរាចសារសម្តេចមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាពសេចក្តីថ្លៃថ្នូ និងសុមង្គម ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ឆ្នាំនេះជាខួបលើកទី១១០ ទិវាអន្តរជាតិ៨មីនា ក្រោមប្រធានបទស្រ្តី និងការអភិវឌ្ឍក្នុងបរិការកូវីដ១៩ ក្នុងគោលបំណងរំលេចពីការចូលរួមដ៏ចម្បងរបស់ស្រ្តីក្នុងកិច្ចអភិវឌ្ឍនៅគ្រប់កម្រិត គ្រប់វិស័យ និងគ្រប់កាលទេស ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤នៃរាចរដ្ឋាភិបាលដែលបានចាត់ទុកស្រ្តី ជាឆ្នឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ។ ឯកឧត្តមបន្តថា ក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍ ស្រ្តីជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកនៃកំណើនសេដ្ឋកិច្ចសង្គម ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញផែនការយុទ្ធសាស្រ្ត លើកកម្ពស់សមភាពយេនឌ័រ ក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ជាក់ស្តែងស្របពេលនៃការផ្ទុះនៃជំងឺកូវិដ១៩ ប្រមុខរាជរដ្ឋាភិបាលបានបង្កើតឲ្យមានកម្មវិធីឧបត្ថមសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ ការផ្តល់ប្រាក់ឧត្ថម្ភសម្រាប់បុគ្គលិកក្នុងវិស័យកាត់ដេរ ទេសចរណ៍ ជាពិសេសជួយស្តារលទ្ធភាព និងលើកម្ពស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យមជាដើម។ ជាងនេះទៅទៀត កំណើនស្រ្តីក្នុងការចូលរួមដឹកនាំអង្គភាពថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋាន ក្នុងកិច្ចការស្វ័យសម្រេចនានា កត្តាទាំងនេះដែលធ្វើឲ្យស្រ្តីពង្រឹងសមត្ថភាព បង្កើនភាពអង់អាចក្លាហាន ក្នុងការជំរុញការអភិវឌ្ឍជាតិប្រកបដោយសមធម៌ បរិយាប័ន្ន ចីរភាព។

ជាចុងក្រោយឯកឧត្តម​អភិបាលខេត្ត បានអំពាវនាវដល់មន្រ្តីរាជកា ក៏ដូចប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តឲ្យបានខ្ចាប់ខ្ជួននូវវិធានការសុខាភិបាល និងគោលការណ៍ ៣កុំ ៣ការពារ ដែលរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញ ក្នុងការទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសរាល់ប្រជាពលរដ្ឋដែលធ្វើចំណាកស្រុក ត្រូវធ្វើការយកសំណាក និងធ្វើចតត្តាឡីស័ក១៤ថ្ងៃតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ហើយចំពោះជនណាដែលមិនអនុវត្តត្រឹមត្រូវតាមនឹងត្រូវទទួលទោសតាមច្បាប់មានចែង៕

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ