ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ដែលកំពុងប្រមូលផលផ្លែស្វាយយកទៅលក់ នៅភូមិសាស្រ្តស្រុកកំរៀង
March 04, 2021 អ្នកទស្សនា :

នៅថ្ងៃព្រហស្បតិ៍ទី០៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញសំណេះសំណាលជាមួយប្រជាកសិករដែលកំពុងប្រមូលផលផ្លែស្វាយយកទៅលក់ នៅក្នងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោក អភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព អជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធសំខាន់ៗ មួយចំនួនទៀត។

ឆ្លៀតក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ក៏បានសាកសួរបងប្អូនប្រជាកសិករ ដែលម៉ៅផ្លែស្វាយនៅចំការ បានប្រាប់ឱ្យដឹងថា ចំពោះផ្លែស្វាយដែលមិនត្រូវប៉ាន់ព័ណ៌ខៀវៗ គឺមានតម្លៃថោក ប៉ុន្តែប្រសិនផ្លែស្វាយ ដែលពួកគាត់កំពុងធ្វើការប្រមូលផលរៀបចំដាក់ឡាននេះ គឺមានតម្លៃថ្លៃសមរម្យ ដោយក្នុងមួយ ១តោន តម្លៃ ៨ពាន់បាត បើគិតជាប្ររៀល ប្រមាណជាង ១លានផងដែរ។

គូសបញ្ជាក់ផងដែរថា តម្លៃស្វាយដែលបងប្អូនប្រជាកសិករ ក៏ដូចអ្នកទទួលម៉ៅផ្លៃស្វាយតាមចំការ ដែលកំពុងធ្វើការប្រមូលផលនេះ គឺនាំចេញទៅប្រទេសថៃ ដោយក្នុង ១គីឡូក្រាម ប្រមាណ ៨បាត បើគិតលុយខ្មែរប្រមាណជាង ១ពាន់រៀល៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ